បំណងប្រាថ្នាចង់ឲ្យប៊ុលហ្គារីគាំទ្រវៀតណាមបង្កើនទំនាក់ទំនងជាមួយ EU

Chia sẻ
(VOVWORLD) -នាថ្ងៃទី៤តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោក Evgueni Stefanov Stoytchev មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
បំណងប្រាថ្នាចង់ឲ្យប៊ុលហ្គារីគាំទ្រវៀតណាមបង្កើនទំនាក់ទំនងជាមួយ EU - ảnh 1 ប៊ុលហ្គារីនិង វៀតណាមនៅមានសក្កានុភាពច្រើន

ក្នុងជំនួបនេះលោក Nguyen Xuan Phuc បានអបអរសាទរចំពោះកិច្ច សហប្រតិបត្តិការ ស្អិតរមួតប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសទាំងពីរនៅបណ្តាអង្គការនិងវេទិកា អន្តរជាតិនានា ព្រមទាំងស្នើឲ្យប៊ុលហ្គារីក្នុងនាមជាប្រធានប្តូរវែន EU ពីខែមករាឆ្នាំ ២០១៨នេះ នឹងគាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU ជម្រុញការ ចុះហត្ថលេខាយ៉ាងឆាប់ៗនិងអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -EU (EVFTA)។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ឯកអគ្គរដ្ឋទូតប៊ុលហ្គារី នឹងបន្តពូន ជ្រុំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើរវៀតណាម-ប៊ុលហ្គារី។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោក Evgueni Stefanov Stoytchev បានចាត់ទុកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ប៊ុលហ្គារីនិង វៀតណាមនៅមានសក្កានុភាពច្រើនព្រមទាំងសុំឲ្យសហគមន៍ សហគ្រាសនៃប្រ ទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនិងស្វែងរកឱកាស សហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ