រូបថតៈ VOV |
នៅក្នុងសិក្ខាសាលានេះ មតិជាច្រើនបានចាត់ទុកថា ដើម្បីវៀតណាមបាន ក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបយ៉ាងឆាប់រហ័សគឺត្រូវធ្វើការកែទម្រង់ផ្នែកអប់រំ បណ្តុះបណ្តាល កសាងនិងអភិវឌ្ឍន៍ប្រភពទុនសេដ្ឋកិច្ចនិងទុនសង្គមដែល មានស្រាប់។ តំណាងចូលរួមក៏បានវិភាគលើខ្លឹមសារមួយចំនួន ដូចជា លក្ខណៈ ពិសេសនិងផលប៉ះពាល់របស់បដិវត្តន៍ឧស្សាហកម្មលើកទី៤ទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បញ្ហាសិទ្ធិមនុស្សនិងសន្តិសុខជាតិក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម លើកទី៤ជាដើម។ មតិជាច្រើនក៏បានអះអាងថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ អាច បើកចេញឱកាសងាយស្រួលសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាមផង ប៉ុន្តែក៏ដាក់ ចេញបញ្ហាប្រឈមមុខជាច្រើនផងដែរ៕