បញ្ហាប្រឆាំងភេរវកម្ម៖ ការប្រយុទ្ធប្រឆាំង IS ឈានចូលដំណាក់កាលថ្មី

Chia sẻ
(VOVWORLD) -"ការគំរាមកំហែងឆ្លងដែន របស់ IS កំពុង ប្រែប្រួលយ៉ាងឆាប់រហ័ស ហើយបានដាក់ចេញការសាកល្បងដ៏លំបាកលំបិនជាច្រើនចំពោះប្រទេសជាសមាជិកនានា និងសហគមអន្តរជាតិ" ។

នេះគឺជាការវាយតម្លៃរបស់លោក Vladimir Voronkov អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកស្ថាប័នប្រឆាំងភារវកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិស្ដីពីការគំរាមកំហែងនៃអំពើភេរវកម្មចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។

លោក Voronkov បានព្រមានថាសហគមន៍អន្តរជាតិកុំអាលពេញចិត្តចំពោះជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ខណៈដែល នាពេលថ្មីៗ អង្គការនេះត្រូវទទួលរងការបរាជ័យ នៅអ៊ីរ៉ាក់និងស៊ីរី និងហ្វីលីពីនខាងត្បូងក៏ដោយ។ នាបច្ចុប្បន្ន IS និងសាខានានារបស់ខ្លួននៅតែបន្តជាការគំរាមកំហែងចំពោះពិភពលោកទាំងមូលផងដែរ។

លោក Vrononkov បានក្រើនរំលឹកថា IS មិនបានផ្ដោតសំខាន់លើការទន្ទ្រានកាន់កាប់ទឹកដីទៀតទេ ពោលគឺប្រមូលផ្ដុំលើការបង្កើតបណ្ដាញសកល ដើម្បីអនុវត្តអំពើភេរវកម្មនៅគ្រប់ទីកន្លែងផងដែរ៕

ប្រតិកម្មទៅវិញ