(VOVworld)-នៅជំនួបកំពូលដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧តុលា រវាងប្រធានា
ធិបតីអាមេរិកលោក Barack Obama ជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី Park
Geun-Hye ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក ភាគី ទាំងពីរ
បានផ្តោតទៅលើការចាប់ផ្តើមឡើងវិញដំណើរការចរចារ៦ភាគី ស្តីពី បញ្ហានុយ
ក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលបានកកស្ទះតាំងពីឆ្នាំ២០០៨មក។ ថ្លែងមតិ នៅសន្និ
សីទការសែតរួម លោក Obama បានប្រកាសថា វ៉ាស៊ីនតោន នឹងឈាន ទៅតុចរ
ចារភ្លាមមួយរំពេច ខណៈដែលព្យុងយ៉ាងចង់មានជំនួបសន្ទនាត្រឹមត្រូវ ស្តីពីការ
លុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។រីឯខ្លួនវិញ លោកស្រី Park Geun –hye បាន
ឲ្យដឹងថា ក្រៅពីប្រធានបទនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ថ្នាក់ដឹកនាំទាំង ពីររូបក៏បាន
ពិភាគ្សាលើវិធានការបង្កើនទំនាក់ទំនងសម្ព័ន្ធភាពកូរ៉េខាងត្បូង និងអាមេរិក បញ្ហាតំបន់និងអន្តរជាតិមួយចំនួនទៀត៕