បញ្ហាជនចំណាកស្រុក៖អ៊ីតាលីព្រួយបារម្ភដោយសារតែបរិមាណជនចំណាកស្រុកកាន់តែច្រើនឡើងៗ

Chia sẻ
(VOVworld) - ក្នុងរយៈពេលត្រឹម២ថ្ងៃនាសប្ដាហ៍មុន
តែប៉ុណ្ណោះ កម្លាំងការពារឆ្នេរសមុទ្រនិងកងទ័ពជើង
ទឹកអ៊ីតាលីបានជួយសង្គ្រោះជនចំណាកស្រុកសរុប
១១ហ្មឺននាក់ នៅលើនាវាចាកចេញពីលីប៊ីដើម្បីឆ្ពោះ
ទៅកំពង់ផែរបស់អ៊ីតាលី។
បញ្ហាជនចំណាកស្រុក៖អ៊ីតាលីព្រួយបារម្ភដោយសារតែបរិមាណជនចំណាកស្រុកកាន់តែច្រើនឡើងៗ - ảnh 1
នាវារបស់កម្លាំងសង្គ្រោះដឹកជញ្ជូនជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រកាលពីថ្ងៃទី១៨ សីហាកន្លងទៅ (រូបថត៖EPA/TTXVN)

(VOVworld) – អ៊ីតាលីកាន់តែព្រួយបារម្ភចំពោះមុខស្ថានការណ៍ដែលបរិមាណ
ជនចំណាកស្រុក ចូលក្នុងប្រទេសនេះតាមរយៈផ្លូវសមុទ្រកំពុងកើនឡើងៗក្នុង
ប៉ុន្មានថ្ងៃកន្លងទៅ។ក្នុងរយៈពេលត្រឹម២ថ្ងៃនាសប្ដាហ៍មុនតែប៉ុណ្ណោះ កម្លាំងការពារ
ឆ្នេរសមុទ្រនិងកងទ័ពជើងទឹកអ៊ីតាលីបានជួយសង្គ្រោះជនចំណាកស្រុកសរុប១១
ហ្មឺននាក់ នៅលើនាវាចាកចេញពីលីប៊ីដើម្បីឆ្ពោះទៅកំពង់ផែរបស់អ៊ីតាលី។គិត
តាំងពីដើមឆ្នាំរហូតដល់ពេលនេះ បរិមាណជនចំណាកស្រុកមកកាន់ អ៊ីតាលីតាម
ផ្លូវសមុទ្របានឡើងដល់ទៅជាង១៤៣ពាន់នាក់ ពោលគឺកើនឡើង៥%បើប្រៀប
នឹងរយៈពេលដូចគ្នានៃឆ្នាំទៅវិញ។មានលទ្ធភាពជាច្រើនថា បរិមាណជនចំណាក
ស្រុកមកកាន់អ៊ីតាលីក្នុងឆ្នាំ២០១៦នឹងឡើងដល់ទៅកំរិត ឯកទគ្គកម្ម១៧ហ្មឺននាក់
ដូចជានាឆ្នាំ២០១៤ដែរ៕

ប្រតិកម្មទៅវិញ