![បញ្ហាជនចំណាកស្រុក៖បរិមាណអ្នកស្លាប់នៅសមុទ្រមេឌីទេរ៉ាណេថយចុះយ៉ាងខ្លាំង - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_05_25/van de nguoi di cu, so nguoi thiet mang bien dia trung hai giam.jpg) |
ជនភៀសខ្លួនស៊ីរីនិងអាហ្គានីស្ថានឆ្លងសមុទ្រទៅកាន់អឺរ៉ុប (រូបថត៖Reuters) |
(VOVworld) - អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) នាថ្ងៃទី២៤ ឧសភា បានឲ្យដឹង
ថា បរិមាណជនចំណាកស្រុកដែលបាត់បង់ជីវិតនៅពេលខំប្រឹងប្រែងឆ្លងសមុទ្រ
មេឌីទេរ៉ាណេទៅកាន់ទ្វីបអឺរ៉ុបបានថយចុះយ៉ាងខ្លាំង។តាម IOM ថា គិតតាំងពីដើម
ឆ្នាំមក ជនចំណាកស្រុកនិងជនភៀសខ្លួនចំនួន១៣៧០នាក់បានស្លាប់នៅពេលធ្វើ
ដំណើរទៅកាន់អឺរ៉ុប ថយចុះ២៤%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ទៅមិញ។
នេះជាលទ្ធផលនៃការខំប្រឹងប្រែងរបស់កងកម្លាំងការពារឆ្នេរសមុទ្រ លីប៊ីដោយ
បានជួយទប់ស្កាត់រលកជនចំណាកស្រុកឆ្លងសមុទ្រ ក៏ដូចជាដំណើរការយុទ្ធនាការ
ជួយសង្គ្រោះជាច្រើននៅសមុទ្រ ព្រមទាំងក៏ជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាង
សហភាពអឺរ៉ុប (EU) និងទួរគីស្ដីអំពីការកាត់បន្ថយបរិមាណជនចំណាកស្រុកទៅ
កាន់អឺរ៉ុបដោយខុសច្បាប់ដែលចូលជាធរមានចាប់ពីខែមិនាកន្លងទៅផងដែរ៕