បញ្ហាជនចំណាកស្រុក៖គ្រោះលិចនាវានៅតំបន់សមុទ្រលីប៊ីបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់

Chia sẻ
(VOVworld) - ជនចំណាកស្រុកពី២០ដល់៣០នាក់
បានស្លាប់ដោយគ្រោះលិចនាវានៅតំបន់សមុទ្រលីប៊ី
ខណៈដែលមានជនចំនួន៨៨នាក់ផ្សេងទៀតត្រូវបាន
ជួយសង្គ្រោះ។នេះជាករណីលិចនាវាដែលបណ្ដាល
ឲ្យការស្លាប់ធ្ងន់ធ្ងរទី២ក្នុងរយៈពេល២ថ្ងៃកន្លងទៅនៅតំបន់សមុទ្រនេះ។
បញ្ហាជនចំណាកស្រុក៖គ្រោះលិចនាវានៅតំបន់សមុទ្រលីប៊ីបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ - ảnh 1
ទិដ្ឋភាពនៃគ្រោះលិចនាវាដឹកជនចំណាកស្រុកនៅតំបន់សមុទ្រលីប៊ី (រូបថត៖EPA/ TTXVN)

(VOVworld) - ជនចំណាកស្រុកពី២០ដល់៣០នាក់បានស្លាប់ដោយគ្រោះលិចនាវា
នៅតំបន់សមុទ្រលីប៊ី ខណៈដែលមានជនចំនួន៨៨នាក់ផ្សេងទៀតត្រូវបានជួយ
សង្គ្រោះ។នេះ ជាករណីលិចនាវាដែលបណ្ដាលឲ្យការស្លាប់ធ្ងន់ធ្ងរទី២ក្នុងរយៈពេល
២ថ្ងៃកន្លងទៅនៅតំបន់សមុទ្រនេះ។អ្នកនាំពាក្យយុទ្ធនាការយោធា Sophia របស់ EU
សំដៅបង្ការប្រឆាំងគ្រោះជួញដូរមនុស្សនៅសមុទ្រមេឌីទេរ៉ាណេនាថ្ងៃទី២៦ ឧសភា
បានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍មួយរបស់ Luxembourg បាន រកឃើញនាវា
ត្រូវលិចទឹកនៅតំបន់សមុទ្រមានចម្ងាយ៣៥ម៉ាយពីឆ្នេរសមុទ្រលីប៊ី​ដោយមានជន
ចំណាកស្រុកចំនួន១០០នាក់កំពុងអណ្ដែតលើផ្ទៃសមុទ្រឬខំប្រឹងប្រែងកោងជាប់
នាវាកំពុងលិចនោះ។យុទ្ធនាការជួយសង្គ្រោះនាបច្ចុប្បន្ននៅកំពុងប្រព្រឹត្តទៅ៕

ប្រតិកម្មទៅវិញ