បញ្ហា Brexit៖គ្រោះអាសន្នស្ដីពីឱនភាពចំនួន២០ពាន់លានអឺរ៉ូក្នុងថវិកា EU

Chia sẻ
(VOVWORLD) - ស្នងការទទួលបន្ទុកថវិកាសហភាពអឺរ៉ុប (EU) លោក Gunther Oettinger នាថ្ងៃទី២៨ មិថុនា បានវាយតំលៃថា ប្លុកនេះមានគ្រោះអាសន្នរងឱន ភាពថវិកាចំនួន២០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ក៏ដូចជាប្រឈមមុខនឹងការសាក ល្បងជាច្រើនស្ដីពីការចំណាយដូចជាបញ្ហាការពារជាតិ ដោយផលប៉ះពាល់នៃការ ដែលអង់គ្លេសចាកចេញពី EU ឬបានហៅថា Brexit នោះបង្កឡើង។
បញ្ហា Brexit៖គ្រោះអាសន្នស្ដីពីឱនភាពចំនួន២០ពាន់លានអឺរ៉ូក្នុងថវិកា EU - ảnh 1 ស្នងការទទួលបន្ទុកថវិកាសហភាពអឺរ៉ុប (EU) លោក Gunther Oettinger

(VOVworld) - ស្នងការទទួលបន្ទុកថវិកាសហភាពអឺរ៉ុប (EU) លោក Gunther Oettinger នាថ្ងៃទី២៨ មិថុនា បានវាយតំលៃថា ប្លុកនេះមានគ្រោះអាសន្នរងឱន ភាពថវិកាចំនួន២០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ក៏ដូចជាប្រឈមមុខនឹងការសាក ល្បងជាច្រើនស្ដីពីការចំណាយដូចជាបញ្ហាការពារជាតិ ដោយ ផលប៉ះពាល់នៃការ ដែលអង់គ្លេសចាកចេញពី EU ឬបានហៅថា Brexit នោះបង្កឡើង។លោក Oettinger វាយតំលៃថា បញ្ហា Brexit ដោយឡែកបានបណ្ដាលឲ្យថវិកា EU រង ឱនភាពចំនួន១០ពាន់ លានអឺរ៉ូជារៀងរាល់ឆ្នាំ។រួមជាមួយគ្នានោះ EU ត្រូវ ចំណាយចំនួន១០ពាន់លានអឺរ៉ូទៀតលើភារកិច្ចថ្មីៗដូចជាការពារជាតិ និងសន្តិ សុខផ្ទៃក្នុងផងដែរ។ដោយហេតុនេះ លោកចាត់ទុកថា ប្រទេសសមាជិកទាំងអស់ ត្រូវមានជម្រើសមួយដ៏ច្បាស់លាស់រវាងការស្វែងរកប្រភពហិរញ្ញប្បទានថ្មីឬការកាត់បន្ថយហិរញ្ញប្បទានចំពោះគំរោងការណ៍ធំៗរបស់ខ្លួនក្នុងកាលៈទេសៈដែលអង់គ្លេសចាកចេញពី EU នាខែមិនាឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ