នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ vov.vn) |
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Boris Johnson បានឲ្យដឹងថា "ពិតណាស់ថា ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដែលយើងមិនអាចសម្រេចបាន Brexit នៅក្នុងថ្ងៃនេះបានទេ"។ មុននេះ នាថ្ងៃទី ២២ ខែតុលា ក្នុងការបោះឆ្នោតនៅសភាជាន់ទាប លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានឈ្នះក្នុងការដណ្តើមសម្លេងគាំទ្រពីសមាជិកសភាចំពោះកិច្ចព្រមព្រៀង Brexit ដែលលោកសម្រេចបានជាមួយសហភាពអឺរ៉ុប ប៉ុន្តែភ្លាមៗមួយរំពេចនោះ ក៏រងការបរាជ័យខណៈដែលសមាជិកសភាបដិសេដលើការខិតខំប្រឹងប្រែងរបស់លោកក្នុងគោលបំណងនាំប្រទេសអង់គ្លេសចាកចេញ EU នាចុងខែតុលាកន្លងទៅ៕