ប្រធានក្រុមអ្នកចរចា Brexit នៃសហភាពអឺរ៉ុប (EU) លោក Michel Barnier (រូបថត៖ TTXVN) |
យោងតាមប្រធានក្រុមអ្នកចរចាអង់គ្លេសលោក David Frost បានឱ្យដឹងថាក្នុងអំឡុងពេលនៃកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហា Brexit កាលពីថ្ងៃទី ១ ខែកញ្ញា លោកនិងសមភាគីអឺរ៉ុប លោក Michel Barnier បានមាន “ការត្រួតពិនិត្យឡើងវិញដែលមានប្រយោជន៍សម្រាប់របៀបវារៈទាំងមូល មុនពេល ឈានចូលការចរចារនានារវាងភាគីទាំងពីរ” ។
លោក David Frost បានបញ្ជាក់ច្បាស់ថា នៅតែមានការលំបាកជាច្រើនទៀត ក្នុងនោះ គោលជំហររបស់សភាពអឺរ៉ុបស្តីពីជំនួយរបស់រដ្ឋ និងនេសាទដ្ឋាន គឺជាឧបសគ្គមួយក្នុងការឈានទៅសំរេចបាននូវវឌ្ឍនភាពទាំងមូល។ យ៉ាងណាក៏ដោយ ភាគីទាំងពីរនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយសង្ឃឹមថានឹងឆ្ពោះទៅការចរចាគ្នាជាផ្លូវការជាបន្តទៀត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍នៅសប្តាហ៍ក្រោយផងដែរ៕