គម្រោងច្បាប់ចាកចេញពី EU របស់អង់គ្លេសត្រូវបានដាក់ជូន ព្រះមហាក្សត្រីយានី
ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
|
សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតអនុម័តលើគម្រោងច្បាប់នេះ ដោយសម្លេងគទ្រចំនួន ៣១៩ និងសម្លេងប្រឆាំងចំនួន ៣០៣។ ព្រឹទ្ធសភាក៏បានអនុម័តលើការធ្វើវិសោធនកម្មរបស់រដ្ឋាភិបាលក្នុងនោះមានការសន្យាអំពីការគោរពឋានៈរបស់សភាជាន់ទាបក្នុងកិច្ចព្រមព្រៀងចុងក្រោយអំពី Brexit ។
យោងតាមការវាយតម្លៃរបស់រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit របស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា៖ការអនុម័តលើគម្រោងច្បាប់ Brexit គឺជា "ជំហានដ៏សំខាន់" ក្នុងសកម្មភាពត្រៀមរៀបចំរបស់អង់គ្លេស ហើយជាពេលវេលាដ៏ល្អសម្រាប់ប្រទេសនានា ដែលមានបំណងចាកចេញពី EU ដោយរលូន និងសណ្ដាប់ធ្នាប់ផងដែរ៕