បញ្ញាវ័ន្តវ័យក្មេងវៀតណាមរួមដំណើរជាមួយពិភពលោកក្នុងការផ្លាស់ប្ដូរឌីជីថល

Chia sẻ

(VOVWORLD) - នៅថ្ងៃទី២៧ ខែតុលា បណ្ដាញបញ្ញាវ័ន្តវ័យក្មេងវៀតណាមជាសកលបានរៀបចំ សិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ “ផ្លាស់ប្ដូរឌីជីថលនូវគំរូគោល នយោបាយនិងអាជីវកម្ម”។ 

បញ្ញាវ័ន្តវ័យក្មេងវៀតណាមរួមដំណើរជាមួយពិភពលោកក្នុងការផ្លាស់ប្ដូរឌីជីថល - ảnh 1បណ្ដាតំណាងចូលរួមសិក្ខាសាលា។ (រូបថត៖ VOV)
ថ្លែងនៅសិក្ខាសាលា លោក Nguyen Hai Minh អនុប្រធាន អចិន្រ្តៃយ៍នៃមជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនវៀតណាមបានឲ្យដឹងថា ពិភពលោកកំពុង ផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ដោយការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យានិង នវានុវត្តភាព ដូច្នេះការផ្លាស់ប្ដូរឌីជីថលគឺជានិន្នាការមិនអាច ជៀសផុតបានចំពោះ ប្រទេសនិងខឿនសេដ្ឋកិច្ចទាំងឡាយលើពិភពលោក។
លោក Nguyen Hai Minh ក៏ចាត់ទុកដែរថា ដើម្បីឆ្លៀតយកបាននូវឱកាសហើយ ជំនះពុះពារលើបញ្ហាប្រឈមនៅក្នុងដំណើរការផ្លាស់ប្ដូរឌីជីថល ឆ្ពោះទៅគោលដៅឆ្នាំ ២០៤៥នាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នោះ គឺ ជំហានលោតដែលចាំបាច់ត្រូវគិតដល់ គឺការបណ្ដុះបណ្ដាល ប្រើប្រាស់ ប្រភពធនធានមនុស្សឲ្យមានប្រសិទ្ធភាព ជាពិសេសគឺស្រទាប់បញ្ញាវ័ន្តដែលជាវរជន របស់ប្រជាជាតិ។ ចំពោះមជ្ឈដ្ឋានបញ្ញាវ័ន្តវ័យក្មេង អ្នកវិទ្យាសាស្ត្រ គឺចាំបាច់ត្រូវ ចូលរួមផ្ដល់មតិយោបល់ ជួយគាំទ្ររដ្ឋាភិបាលក្នុងការកសាងគោលនយោបាយ បង្កើត មូលដ្ឋានគ្រឹះសម្រាប់ជំរុញប្រព័ន្ធអេកូឡូស៊ីនានាក្នុងដំណើរការផ្លាស់ប្ដូរឌីជីថលផង ដែរ៕

ប្រតិកម្មទៅវិញ