បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ សិល្បៈករ ជានិច្ចកាលរួមដំណើរជាមួយ ប្រទេសជាតិ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុងហាណូយ គណកម្មាធិការ ឃោសនា អប់រំមជ្ឈឹមបានរៀបចំជំនួបសំណេះសំណាលជាមួយតំណាង ដែលជា បញ្ញាវ័ន្ត  អ្នកវិទ្យាសាស្ត្រ សិល្បៈករ ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវាប្រពៃណី ផ្នែកឃោសនាអប់រំរបស់បក្យ (១ សីហា ១៩៣០ - ១ សីហា ២០២០)។ ថ្
បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ សិល្បៈករ ជានិច្ចកាលរួមដំណើរជាមួយ ប្រទេសជាតិ - ảnh 1 សមាជិក ប្រចាំការ នៃ គណៈលេខាមជ្ឈិមបក្ស Tran Quoc Vuong (រូបថត៖ TTXVN)

នាក់ដឹកនាំបក្ស គណកម្មធិការឃោសនាអប់រំ និងតំណាងជាង ២០០ នាក់ ដែលសុទ្ធតែជា បញ្ញាវ័ន្ត បានអញ្ជើញចូលរួម ពិធីជួប សំណេះ សំណាលនេះ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ សមាជិក ប្រចាំការ នៃ គណៈលេខាមជ្ឈិមបក្ស Tran Quoc Vuong បានសង្កត់ធ្ងន់ថា៖ ទោះ បីស្ថិត ក្នុងសម័យកាលប្រវត្តិសាស្ត្រណាក៏ដោយ បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ សិល្បៈករ វៀតណាមជានិច្ចកាលមានទឹកចិត្តស្នេហាជាតិយ៉ាងជ្រាលជ្រៅ ហើយរួមដំណើរជាមួយប្រជាជាតិ។ លោកបានលើកសំណើរថា៖

“ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋអំណាច គ្រប់ជាន់ថ្នាក់ ជាពិសេសគឺផ្នែកឃោសនាអប់រំត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស ស្ដីពីការកសាងជួរបញ្ញាវ័ន្ត អភិវឌ្ឍន៍វប្បធម៌ វិចិត្រសិល្បៈ បច្ចេកវិទ្យា និងធ្វើជាសេនាធិការជូនបក្ស រដ្ឋនូវគោលការណ៍ គោលនយោបាយឲ្យសមស្រប ក៏ដូចជាដោះស្រាយការលំបាក បង្កើតកម្លាំងចលករសម្រាប់បញ្ញវ័ន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករផងដែរ”៕

ប្រតិកម្មទៅវិញ