បញ្ជូលពលរដ្ឋវៀតណាមពីអូស្ត្រាលី នូវែលហ្សេឡង់ និងតុងហ្គាវិលត្រឡប់មកប្រទេសវិញ

Chia sẻ
(VOVWORLD) - ក្នុងនោះ ភាគច្រើនគឺកុមារមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ជនមានជម្ងឺប្រចាំកាយ និស្សិតដែលគ្មានលំនៅដ្ឋានដោយសារអន្តេវាសិកដ្ឋានបិទ និងករណីមានស្ថានភាពលំបាកផ្សេងៗទៀត។ 
បញ្ជូលពលរដ្ឋវៀតណាមពីអូស្ត្រាលី នូវែលហ្សេឡង់ និងតុងហ្គាវិលត្រឡប់មកប្រទេសវិញ - ảnh 1ពលរដ្ឋវៀតណាមរងចាំនៅព្រលានយន្តហោះ។ (រូបថត៖ ក្រសួងការបរទេស) 

នាថ្ងៃទី២៨ សីហាបណ្ដាស្ថាប័នមានសមត្ថកិច្ចនិងស្ថាប័នតំណាងវៀតណាមប្រចាំនៅអូស្ត្រាលី នូវែលហ្សេឡង់និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីរៀបចំជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមចំនួន៣៤០នាក់ពីអូស្ត្រាលី នូវែល ហ្សេឡង់និងតុងហ្គាឲ្យវិលត្រឡប់មកប្រទេសវិញ។ ក្នុងនោះ ភាគច្រើនគឺកុមារមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ជនមានជម្ងឺប្រចាំកាយ និស្សិតដែលគ្មានលំនៅដ្ឋានដោយសារអន្តេវាសិកដ្ឋានបិទ និងករណីមានស្ថានភាពលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai អ្នកចូលរួមជើងហោះហើរទាំងអស់ត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ