បញ្ជូនពលរដ្ឋវៀតណាមពីជប៉ុនវិលត្រឡប់​មកប្រទេស​វិញ​

Chia sẻ
(VOVWORLD) - ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មក អ្នកដំណើរទាំងអស់ ត្រូវបានពិនិត្យសុខភាព ហើយធ្វើចត្តាឡីស័កភ្លាមតាមការកំណត់ផងដែរ ។
បញ្ជូនពលរដ្ឋវៀតណាមពីជប៉ុនវិលត្រឡប់​មកប្រទេស​វិញ​ - ảnh 1 បញ្ជូនពលរដ្ឋវៀតណាមពីជប៉ុនវិលត្រឡប់មកប្រទេសវិញ

នាថ្ងៃទី ២៨ ខែកក្កដា អាជ្ញាធរវៀតណាម ស្ថានទូត វៀតណាម បានសហការជាមួយអាជ្ញាធរជប៉ុន ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ ពី ជប៉ុនវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរទាំងនេះរួមមានមនុស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ ពលករ និស្សិត ដែលមានបំណងចង់វិលប្រឡប់មកប្រទេសវិញ។

ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មក អ្នកដំណើរទាំងអស់ ត្រូវបានពិនិត្យសុខភាព ហើយធ្វើចត្តាឡីស័កភ្លាមតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ