រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) |
អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះ អ្នកឈឺ ពលករមានកិច្ចសន្យាការងារផុតកំណត់ និងសិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទទ្វារ និងករណីដែលជួបការលំបាកពិសេសផ្សេងៗទៀត។
ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានបញ្ជូនបុគ្គលិករបស់ខ្លួនទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅឯព្រលានយន្តហោះ ។ ភ្លាមៗបន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa) អ្នកដំណើរនៅក្នុងជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិដែលបានកំណត់៕