|
បញ្ជាការដ្ឋានតំបន់ទី៥ ជូនពរបុណ្យតេតប្រពៃណីកងទ័ពនិងប្រជាជនកោះ Hon Doc (Image: VOV) |
(VOVworld) – នាថ្ងៃទី ២៦ មករា បញ្ជាការដ្ឋានយោធាតំបន់ទី ៥ បានទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យតេតបណ្ដាកម្មាភិបាលយុទ្ធជនស្ថានីយ៍រ៉ាដាលេខ 625
និងប៉ូស្តការពារ ព្រំដែនលេខ 738 រួមជាមួយប្រជាជនក្នុងកោះ Hon Doc ឃុំ Tien Hai
ទីរួមខេត្ត Ha Tien ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) ។ ថ្លែងមតិនៅទីនេះ
លោក Huynh Van Nhi ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិខេត្ត Binh Duong ភាគខាងត្បូងវៀតណាម បានឲ្យដឹងថា៖
“ក្នុងរយៈពេល ៥ ថ្ងៃទៅសាកសួរសុខទុក្ខបណ្ដាកម្មាភិបាលយុទ្ធជន ខ្ញុំមានចំណាប់ អារម្មណ៍ដ៏ជ្រាលជ្រៅ។ យើងខ្ញុំជូនអំណោយសំរាប់យុទ្ធជននិងប្រជាជននៅទីនេះ
ដើម្បីលឹកទឹកចិត្តបងៗកងទ័ពអនុវត្តល្អនូវភារកិច្ចរបស់ខ្លួនថែមទៀត។ តាមរយៈ
ដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនៅឃើញថា៖ មាតុប្រទេសវៀតណាមស្អាតសម្បូររុង រឿងនិងជំនាន់កូនចៅរបស់យើងប្តេជ្ញាការពារអធិបតេយ្យភាពនិងបូរណភាព
ដែនដីដ៏ថ្លៃថ្លារបស់វៀតណាម៕”