បោះឆ្នោតទំនុកទុកចិត្តនៅសម័យប្រជុំលើកទី៧ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី៩កក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang វៀតណាមអាណត្តិ​ទី៨​បានបើកសម័យប្រជុំលើកទី៧ដើម្បីវាយតំលៃភារកិច្ចឆមាសទី១និងពិភាគ្សាភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៣។

បោះឆ្នោតទំនុកទុកចិត្តនៅសម័យប្រជុំលើកទី៧ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានចូលរួម សម័យប្រជុំលើកទី៧ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang វៀតណាមអាណត្តិទី៨។ (vov.vn)


        VOV-នាព្រឹកថ្ងៃទី៩កក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang វៀតណាម
អាណត្តិ​ទី៨​បានបើកសម័យប្រជុំលើកទី៧ដើម្បីវាយតំលៃភារកិច្ចឆមាសទី១និង
ពិភាគ្សាភារកិច្ចក្នុងឆមាសទី២ឆ្នាំ២០១៣។ សម័យប្រជុំក៏បានដំណើរការបោះ
ឆ្នោតទំនុកទុកចិត្ត​ចំពោះ​បណ្ដាដំណែងដោយក្រុមប្រឹក្សាប្រជាជនទីក្រុងជ្រើស
តាំង។ អនុប្រធាន​រដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានចូលរួមសម័យ
ប្រជុំនេះ។ ថ្លែង​មតិ​នៅ​ទីនេះអនុប្រធានរដ្ឋសភា Huynh Ngoc Son  បានលើកច្បាស់
ថា​ ការបោះ​ឆ្នោត​ទំនុកទុកចិត្តចំពោះបណ្ដាដំណែងដោយក្រុមប្រឹក្សាប្រជាជន
ជ្រើសតាំងជា​សកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ក្នុងសម័យ
ប្រជុំលើកនេះ។ អនុប្រធានរដ្ឋសភា Huynh Ngoc Son បានស្នើរថា៖

          “បណ្ដាដំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងគប្បីលៃទុកពេលវេលាស្រាវជ្រាវ
ក្ដាប់ជាប់ព័ត៌មានយ៉ាងពេញលេញ ពិភាគ្សាវាយតំលៃតាមស្មារតីបរានុម័ត។
លទ្ធផល​នៃ​ការបោះឆ្នោតទំនុកទុកចិត្តគួប្រកាសជាចំហរ។​ ប្រការនេះនឹងជួយឲ្យ
អ្នកបោះឆ្នោតទំនុក​ទុកចិត្តបានឃើញកំរិតទុកចិត្តរបស់ខ្លួនដើម្បីខំប្រឹងប្រែង
លើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ខ្លួន៕”

ប្រតិកម្មទៅវិញ