បង្ហាញមុខមូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១២ សីហា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញចូលរួមពិធីបង្ហាញមុខនិងបំផុសការឧបត្ថម្ភមូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa។

បង្ហាញមុខមូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa - ảnh 1ទិដ្ឋភាពនៅពិធីបង្ហាញមុខមូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa។ (រូបថត៖ VOV)

មូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa គឺជាមូលនិធិជាតិដែលបង្កើតឡើងដោយរដ្ឋាភិបាល ហើយប្រគល់ឱ្យគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa គ្រប់គ្រងដោយផ្ទាល់។ មូលនិធិនេះដំណើរការដើម្បីកៀរគរធនធានបន្ថែមបម្រើដល់ការអភិវឌ្ឍរបរនេសាទ ការវិនិយោគលើសំណង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេសាទ មូលស្ថានកែច្នៃ សេវាភស្តុភារនៃរបរនេសាទ និងសំណង់ចាំបាច់ផ្សេងៗទៀតដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ បម្រើជីវភាពរស់នៅប្រជាជននៅស្រុកកោះ Truong Sa ដែលមិនទាន់ទទួលបានថវិកាវិនិយោគ ឬមិនទាន់បានវិនិយោគគ្រប់គ្រាន់នៅឡើយ។

ក្នុងពិធីបង្ហាញមុខនេះ បណ្ដាអង្គការ សហគ្រាស និងអង្គការមហាជនបានរ៉ៃអង្គាសនិងឧបត្ថម្ភថវិកាសរុបជាង ២៦ពាន់លានដុង (ជាង១លានដុល្លារអាមេរិក) ដល់មូលនិធិគាំទ្រការអភិវឌ្ឍរបរនេសាទ Khanh Hoa៕

ប្រតិកម្មទៅវិញ