បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន

Chia sẻ
Vovworld-នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីបង្ហាញ​មុខ​កេហទំព័រអេលិចត្រូនិកកាសែត Thoi Dai ជាភាសាចិន 
បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន - ảnh 1
បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន (vietnamplus.vn)

 
        Vovworld-នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីបង្ហាញ​
មុខ​កេហទំព័រអេលិចត្រូនិកកាសែត Thoi Dai ជាភាសាចិន ប្រធានសម្ព័ន្ធ​បណ្ដា​អង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានឲ្យដឹងថា រហូតមកដល់
ពេលនេះ លើទូទាំងប្រទេសវៀតណាមបានមានកេហទំព័រអេលិចត្រូនិកជា
ភាសាចិនរាប់សិបហើយ ប៉ុន្តែ​នេះ​ជាលើកដំបូងដែលវៀតណាមមានកេហទំព័រ
ជំនាញបង្ហាញនូវសម្លេងជាផ្លូវការ​របស់ប្រជាជនវៀតណាមជាភាសានេះ។ ​បេសកកម្មនៃកេហទំព័រគឺជួយមិត្តភក្តិ​អន្តរជាតិនិងប្រជាជនលើពិភពលោក
យល់ដ៏ត្រឹមត្រូវនិងគ្រប់គ្រាន់ជាងអំពី​ទឹកដីមនុស្សវៀតណាម ក៏ដូចជាគោល
មាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋអំពី​កិច្ចការផ្លាស់ប្តូរថ្មីសមាហរណកម្ម
របស់វៀតណាមទៀតផង។

        ក្នុងឱកាសនេះ លោក Le Quang Thien អគ្គនិពន្ធនាយកកាសែត Thoi Dai
បានសង្កត់ធ្ងន់ថា កេហទំព័រជំនាញជាភាសាចិនជាកាណាល់​កិច្ចការ​បរទេស
ប្រជាជនដែលបញ្ជូន បំណងស្នេហាសន្តិភាពមិត្តភាពនិងឆ័ន្ទះការពារមាតុប្រទេស
ក៏ដូចជាប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម។

        កេហទំព័រជាភាសាចិននេះមានអាស័យដ្ឋាន Shidai.com.vn រឺ Shidai.vn។
បន្ទាប់​​ពី​ភាសាចិន​នាពេលខាងមុខ កេហទំព័រនឹងមានបន្ថែមកេហទំព័រជាភាសា
អង់គ្លេសនិង​បារាំងទៀតផង៕

ប្រតិកម្មទៅវិញ