បង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីលើគ្រប់វិស័យ

Chia sẻ

(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សេចក្តីប្រកាសរបស់អូស្ត្រាលី អំពីការជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩បន្ថែមទៀត ដើម្បីចាក់ជូនកុមារ ក្រៅពីចំនួនវ៉ាក់សាំង ៧,៨ លានដូស ដែល អូស្ត្រាលីបានប្រគល់ឲ្យពីមុននេះ។

បង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីលើគ្រប់វិស័យ - ảnh 1រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne។ (រូបថត៖ baoquocte.vn)
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនាការងារតាម ទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី បើទោះបីជាមានការលំបាកដោយសារជំងឺរាតត្បាត កូវីដ-១៩ នាពេលកន្លងមកក៏ដោយ។
លោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សេចក្តីប្រកាសរបស់អូស្ត្រាលី អំពីការជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩បន្ថែមទៀត ដើម្បីចាក់ជូនកុមារ ក្រៅពីចំនួនវ៉ាក់សាំង ៧,៨ លានដូស ដែល អូស្ត្រាលីបានប្រគល់ឲ្យពីមុននេះ។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពក្នុងការវាយតម្លៃខ្ពស់ ចំពោះ ការបើកចំហពេញ លេញនៃប្រទេសទាំងពីរ ដែលនឹងជួយសម្រួលដល់ការជំរុញទំនាក់ទំនងនៃប្រទេស ទាំងពីរលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យប្រជាជន សេដ្ឋកិច្ច កសិកម្ម និងពលកម្ម ... រួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើង កំពស់ថ្មី៕

ប្រតិកម្មទៅវិញ