បង្កើនយន្តការជួយឧបត្ថម្ភសហគ្រាសនិងពលករក្នុងវិស័យវាយនភ័ណ្ឌនិងស្បែកជើង

Chia sẻ
(VOVWORLD) - ជម្ងឺរាតត្បាតសកល Covid-19 បានបង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅ លើពលករជាង១លាននាក់ក្នុងវិស័យវាយនភ័ណ្ឌនិងស្បែកជើង។ 
បង្កើនយន្តការជួយឧបត្ថម្ភសហគ្រាសនិងពលករក្នុងវិស័យវាយនភ័ណ្ឌនិងស្បែកជើង - ảnh 1លោក Ngo Duy Hieu អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមថ្លែងនៅពិធីចុះហត្ថលេខានិងប្រកាសសេកច្ដីថ្លែងការណ៍រួម។ (រូបថត៖ nld.com.vn)

ហេតុដូច្នេះ នាពេលថ្មីៗនេះ អគ្គសហព័ន្ធពលករវៀតណាមបានសហការជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម (VCCI) និងសមាគមន៍វាយនភ័ណ្ឌវៀត ណាម សមាគមន៍ស្បែក - ស្បែកជើង - កាបូប វៀតណាម ចុះហត្ថលេខានិង ចេញប្រកាសសេចក្ដីថ្លែងការណ៍រួមស្ដីពីគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការគ្នាដើម្បីជំនះពុះពារលើផលវិបាកនៃជម្ងឺ Covid-19 ទៅលើពលករនិងសហ គ្រាសក្នុងវិស័យវាយនភ័ណ្ឌនិងស្បែកជើងវៀតណាម។

សេចក្ដីថ្លែងការណ៍រួមនេះបានអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាម រដ្ឋា ភិបាលនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ក៏ដូចជាបណ្ដាដៃគូនិង ផ្លាកយីហោនានារបស់ EU បង្កើតយន្តការឧបត្ថម្ភដោយទាន់ពេលវេលានិងអនុ គ្រោះដល់ពលករនិងសហគ្រាសដែលរងផលប៉ះពាល់ដោយជម្ងឺ Covid-19 ជួយសម្រួលដល់បែបបទរដ្ឋបាល ព្រមទាំងបង្កើតឡើងយន្តការ ហើយផ្ដល់ ប្រភពធនធានជួយឧបត្ថម្ភដើម្បីជួយឲ្យឧស្សាហកម្មវាយនភ័ណ្ឌ ស្បែកជើងនិង កាបូបក្លាយទៅជាឧស្សាហកម្មច្នៃប្រឌិតផងដែរ។ លោក Ngo Duy Hieu អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមបានសង្កត់ធ្ងន់ថា៖

“ដំបូងបង្អស់ រដ្ឋាភិបាលវៀតណាមត្រូវការបន្តផ្ដល់នូវកញ្ចប់ជំនួយ ឧបត្ថម្ភដ៏ជាក់ស្ដែង ជួយសម្រួលដល់បែបបទរដ្ឋបាលសម្រាប់សហគ្រាស ហើយធានាគោលនយោបាយសន្តិសុខសង្គមសម្រាប់ពលករ។ ទន្ទឹមនេះ អំពាវនាវឲ្យមានការរួមដៃគ្នារបស់ EU ដែលជាដៃគូយុទ្ធសាស្ត្រនិងទីផ្សារ ដ៏ជិតស្និទ្ធមួយរបស់ វៀតណាម”៕

ប្រតិកម្មទៅវិញ