បង្កើនភាពម្ចាស់ការនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ អំពីគម្រោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីការការពារនិងទប់ទល់គ្រោះមហន្តរាយនិងច្បាប់ស្តីពីទំនប់ទឹក។ 
បង្កើនភាពម្ចាស់ការនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1អនុប្រធានរដ្ឋសភាលោក Phung Quoc Hien អញ្ជើញដឹកនាំអង្គប្រជុំ 

អង្គប្រជុំបានសង្កត់ធ្ងន់លើការប្រែប្រួល នៃគ្រោះមហន្តរាយធម្មជាតិនិងតម្រូវការសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលកាន់តែបន្ទាន់ ហេតុដូច្នេះ បទប្បញ្ញត្តិមួយចំនួនចែងក្នុងច្បាប់ពីរបច្ចុប្បន្ន ចាំបាច់ត្រូវធ្វើវិសោធនកម្មនិងបំពេញបន្ថែមឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង។

លោក Nguyen Lam Thanh សមាជិកសភានៃខេត្ត Lang Son បានលើកមតិថា៖ “សេចក្តីព្រាងច្បាប់ចាំបាច់ត្រូវបំពេញបន្ថែមអោយបានទូលំទូលាយជាង ជាពិសេសបញ្ហាដែលទាក់ទងនឹងស្ថានភាពប្រែប្រួលអាកាសធាតុ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិកំពុងតែកើតមានកាន់តែខ្លាំងឡើង បម្រែបម្រួលស្មុគស្មាញនិងមិនអាចព្យាករណ៍បានហើយ។ យ៉ាងណាមិញ វៀតណាមគឺជាប្រ ទេសមួយក្នុងចំណោមប្រទេសចំនួន ៥ ដែលទទួលរងឥទ្ធិពលពីការប្រែប្រួលអាកាស ធាតុហេតុដូច្នេះចាំបាច់ត្រូវបន្ថែមនូវមាត្រាមួយចំនួនស្តីពីការទប់ទល់គ្រោះមហន្តរាយធម្មជាតិស្របតាមការស្ថានភាពបច្ចុប្បន្ន”។

តំណាងនានាក៏បានស្នើថា សេចក្តីព្រាងច្បាប់ទាំងពីរចាំបាច់ត្រូវបង្ហាញខ្លឹមសារមួយចំនួនទៀតឱ្យកាន់តែច្បាស់ ដូចជា លើកកម្ពស់ការយល់ដឹងអំពីភាពម្ចាស់ការក្នុងការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេស ទាក់ទាញអ្នកវិនិ យោគក្នុងស្រុកនិងបរទេសក្នុងវិស័យនេះតែម្តង៕

ប្រតិកម្មទៅវិញ