អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជូបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
លោក Nguyen Phu Trong បានអះអាងទៀតថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអាមេរិក ហើយជឿជាក់ថាទំនាក់ទំនងភាព ជាដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍កាន់តែល្អ ប្រសើរនាពេលអនាគតដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោកផងដែរ។
រីឯខ្លួនវិញ លោក Mike Pompeo បានអះអាងថា អាមេរិក មានគោលបំណងចង់ ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមហើយ អាមេរិកនឹងបន្តជួយឧបត្ថម្ភដល់វៀតណាមក្នុងការជំនះពុះពាររាល់ផលវិបាកនៃសង្គ្រាម។ទន្ទឹមនេះអាមេរិកនឹងគាំទ្រចំពោះសេរីភាពនាវាចរណ៍ដោះស្រាយរាល់ជំលោះនិងវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិផងដែរ៕