អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបលោកស្រី Delcy Rodríguez Gómez អនុប្រធានាធិបតីអចិន្ត្រៃយ៍នៃសាធារណរដ្ឋបូលីវ៉ារីនៃវ៉េណេស៊ុយអេឡា (រូបថត៖ VOV) |
ក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្ក្នុងជំនួបពិភាក្សារវាងលោកស្រី Delcy Rodríguez Gómez ជាមួយប្រធានរដ្ឋលោក Luong Cuong និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ដោយបង្ហាញជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី អគ្គលេខាបក្ស លោកតូ ឡឹម បានឯកភាពចំពោះសំណើសហប្រតិបត្តិការរបស់ភាគីវេណេហ្ស៊ុយអេឡា និងសម្តែងក្តីសង្ឃឹមថា នឹងមានការវិវឌ្ឍថ្មីៗបន្ទាប់ពីដំណើរទស្សនកិច្ចនេះ ហើយស្នើឱ្យភាគីទាំងពីរពង្រឹងការជឿទុកចិត្តផ្នែកនយោបាយតាមរយៈការជួបប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត ជាពិសេស កម្រិតខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ជាពិសេសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ទ្រឹស្តី និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងបក្សនាពេលខាងមុខ។ អគ្គលេខាបក្ស លោកតូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការអនុវត្តផែនការសហប្រតិបត្តិការ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានតម្រូវការ ហើយបន្តគាំទ្រ និងសហប្រតិបត្តិការនៅវេទិកា និងអង្គការពហុភាគី លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម។
រីឯខ្លួនវិញ អនុប្រធានអចិន្ត្រៃយ៍ Delcy Rodríguez Gómez បានវាយតម្លៃខ្ពស់ចំពោះបក្សកុម្មុយនិស្តវៀតណាម ដែលបានដឹកនាំប្រជាជន វៀតណាមដោយជោគជ័យក្នុងបុព្វហេតុតស៊ូ និងការកសាងប្រទេសជាតិ៕