|
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Nguyen Quan (Image: Vietnam+) |
(VOVworld) – បង្កើនការអនុវត្តវិទ្យសាស្ត្រជឿនលឿនលើវិស័យកសិកម្ម។ នេះគឺជាមតិយោបល់របស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម
លោក Nguyen Quan ដែលត្រូវបាននាំចេញក្នុងកម្មវិធី “ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ”
នាថ្ងៃទី ២៩ មិថុនា។ តាមរដ្ឋមន្ត្រី Nguyen Quan បានឲ្យដឹងថា៖ ប្រជាកសិករ
អ្នកនេសាទ កាន់តែយល់ដឹងអំពីភាពចាំបាច់នៃការអនុវត្តវិទ្យសាស្ត្រនិងបច្ចេក
វិទ្យាក្នុងការកែច្នៃ កសិផលពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យាវៀតណាមបានយកចិត្តទុកដាក់ជាច្រើនអំពីបញ្ហាពោលខាងលើ។ ដោយ
ហេតុនេះ ក្រសួងទទួលបានបច្ចេវិទ្យារក្សាត្រីធូនានិងជលផលផ្សេងៗរបស់ជប៉ុន។
នាបច្ចុប្បន្ន វៀតណាមបាន អនុវត្តបច្ចេកវិទ្យានេះប្រកបដោយជោគជ័យ។ នាពេល
ខាងមុខ ក្រសួងនឹងសហកា ជាមួយខេត្ត Phu Yen កសាងរោងចក្ររក្សាត្រីធូនាសំរាប់
អ្នកនេសាទត្រីនៅខេត្ត Phu Yen និងខេត្ត Binh Dinh។ ស្តីអំពីបច្ចេកវិទ្យាកែច្នៃខ្ទឹមស
ទៅជាខ្ទឹមខ្មៅ រដ្ឋម្ត្រី Nguyen Quan បានឲ្យដឹងថា៖ វិទ្សាស្ថានពេទ្យយោធានឹងត្រៀម
ខ្លួនជាស្រេចផ្ទេរ ប្រគល់បច្ចេកវិទ្យានេះសំរាប់ប្រជាកសិករ៕