បង្កើនការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសនិងសាងឋានៈរួបភាពរបស់ផ្នែកការទូតវៀតណាម

Chia sẻ
(VOVworld)-សន្និសីទទូទាំងប្រទេសសំដៅបូកសរុបការងារព័ត៌មានកិច្ចការបរទេស ឆ្នាំ២០១៦បានប្រព្រឹត្តទៅនាថ្ងៃទី១៨ខែមករានៅទីក្រុងហាណូយ ដែលទាក់ទាញ​

(VOVworld)-សន្និសីទទូទាំងប្រទេសសំដៅបូកសរុបការងារព័ត៌មានកិច្ចការបរទេស
ឆ្នាំ២០១៦បានប្រព្រឹត្តទៅនាថ្ងៃទី១៨ខែមករានៅទីក្រុងហាណូយ ដែលទាក់ទាញ​
ការចូលរួមរបស់តំណាងក្រសួងស្ថាប័នទូទាំងប្រទេសរួមទាំងស្ថាប័នសារព័ត៌មាន
មួយចំនួនទៀត។អញ្ជើញថ្លែងមតិបើកសន្និសីទនេះ លោក Vo Van Phuong អនុប្រ
 ធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា៖

        “តាមរយៈកាណាល់នយោបាយការទូតទ្វេភាគីនិងពហុភាគី តំបន់«និងអន្តរ
 ជាតិ និងតាមរយៈសកម្មភាពរបស់ស្ថាប័នសារព័ត៌មាន យើងបានឆ្លុះបញ្ជាំងនិង
 បំភ្លឺឲ្យកាន់តែច្បាស់លាស់នូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺ
ស្វិតស្វាញក្នុងការតស៊ូការពារអធិបតេយ្យភាពនិងបូរណភាពដែនដី រួមទាំង
ជម្រុញ កិច្ចសហប្រតិបត្តិការមិត្តភាពនិងខ្នះខ្នែងសន្ទនា សំដៅស្វែងរក នូវដំ
ណោះស្រាយជាសារវ័នសម្រាប់បញ្ហាសមុទ្រខាងកើត និងរក្សាសាមគ្គីភាព
ក្នុងអាស៊ាន”។

បង្កើនការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសនិងសាងឋានៈរួបភាពរបស់ផ្នែកការទូតវៀតណាម - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


        ស្តីពីភារកិច្ចក្នុងឆ្នាំ២០១៧ តំណាងជាច្រើនបានសង្កត់ធ្ងន់ថា គប្បីជម្រុញ
ខ្លាំងការផ្សព្វផ្សាយអំពីទស្សនៈនិងគោលជំហររបស់វៀតណាមក្នុងការ ដោះ
ស្រាយបញ្ហានៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរ
ជាតិ។

        បញ្ចប់សន្និសីទ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានជូនប័ណ្ណសរសើ
សម្រាប់សមូហភាពចំនួន២៧និងបុគ្គលចំនួន៩នាក់ដែលមានស្នាដៃឆ្នើមក្នុងការ
ផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស។ ក្នុងនោះ កាណាល់ផ្សាយជាភាសាបរទេស
នៃវិទ្យុ សម្លេងវៀតណាមក៏ទទួលបានប័ណ្ណសរសើដោយមានស្នាដៃឆ្នើមក្នុងការ
ងារផ្សព្វ ផ្សាយព័ត៌មានកិច្ចការបរទេសក្នុងឆ្នាំ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ