(VOVworld)-នាយប់ថ្ងៃទី១៧ធ្នូ ក្រសួងយុត្តិធម៌បានរៀបចំពិធីជួបសំណេះសំណាល
ដើម្បី កត់សម្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់គណៈកម្មការ តាក់តែងច្បាប់
ក្រុមអ្នករាបរៀង ស្ថាប័ន អង្គការនានា ក្នុងដំណើរការកសាង និង កែប្រែលើពង្រាង
ច្បាប់ចំនួនពីរគឺ ក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)និង ក្រមច្បាប់ព្រហ្មទ័ណ្ឌ(ធ្វើ
វិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាអនុម័តជាឯកឆ័ន្ទ នៅសម័យប្រជុំលើកទី
១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣។ ថ្លែងមតិនៅក្នុង ជំនួបនេះ ឧបនាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ក្រសួង ស្ថាប័នទាក់ទិននានាក្នុងមុខងារនិងភារកិច្ចរបស់ខ្លួន ត្រូវរៀបចំ ការ
ផ្សព្វផ្សាយនូវក្រមច្បាប់ទាំងពីរនេះ។ប្រសិនបើចងបញ្ចូលច្បាប់ចូលក្នុងជីវ ភាព
រស់នៅ គឺត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រជាជាន។ ខ្ញុំក៏ស្នើរ ឲ្យស្ថាប័ន
សារព័ត៌មាននានាបង្កើនការឃោសនាអំពីក្រមច្បាប់ទាំងពីរនេះ។ ជាពិសសេស ក្រ
សួងយុត្តិធម៌ក៏ត្រូវតាមដាននិងជម្រុញឱ្យអនុវត្តក្រមច្បាប់នេះ ផងដែរ”៕