បង្កើនការធានាសន្តិភាពនិងសន្តិសុខនៅតំបន់អាស៊ី-អឺរុប

Chia sẻ

(VOVworld) - សំដៅត្រៀមរៀបចំឲ្យវេទិការប្រជាជន
តំបន់អាស៊ី អឺរុប លើកទី១០នៅអ៊ីតាលីនាខែតុលា
ខាងមុខនេះ នាព្រឹកថ្ងៃទី៩ កញ្ញា នៅរដ្ឋធានីហាណូយ មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមបានសហការ
ជាមួយគណៈកម្មាធិការចាត់តាំងអន្តរជាតិរៀបចំសិក្ខាសាលាដោយប្រធានបទសន្តិភាពនិង
សន្តិសុខនៅទ្វីបអាស៊ីនិងអឺរុប។

(VOVworld) - សំដៅត្រៀមរៀបចំឲ្យវេទិការប្រជាជនតំបន់អាស៊ី អឺរុប លើក
ទី១០នៅអ៊ីតាលីនាខែតុលាខាងមុខនេះ នាព្រឹកថ្ងៃទី៩ កញ្ញា នៅរដ្ឋធានីហាណូយ មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមបានសហការជាមួយគណៈកម្មាធិការ
ចាត់តាំងអន្តរជាតិ រៀបចំសិក្ខាសាលាដោយប្រធានបទ សន្តិភាពនិងសន្តិសុខ
នៅទ្វីបអាស៊ីនិងអឺរុប។នេះគឺឱកាសដើម្បីបណ្ដាដំណាងពិភាក្សា ចែករំលែកបទ
ពិសោធន៍ និងនាំចេញការផ្ដួចផ្ដើមគំនិតសំរាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទ្វីបទាំង២​ សំដៅធានាសន្តិភាពនិងសន្តិសុខនៅតំបន់។ថ្លែមតិនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដា
អង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានសង្កត់ធ្ងន់ថា សន្តិភាពនិង
សន្តិសុខជាបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប ប៉ុន្តែសង្គ្រាមនិងជំលោះ នៅ
កំពុងគំរាមកំហែងជីវភាពរស់នៅរបស់ប្រជាជន។លោក បានឲ្យដឹងថែមទៀតថា៖

បង្កើនការធានាសន្តិភាពនិងសន្តិសុខនៅតំបន់អាស៊ី-អឺរុប - ảnh 1
ជនប៉ាឡេស្ទីនធ្វើការក្បួននៅតំបន់ព្រុំដែនជាមួយអ៊ីស្រាអែល (រូបថត៖AP)

“ការបង្កើនភាពតានតឹងនៅអាស៊ីបូព៌ា អ៊ុយក្រែន ឧបទ្វីបកូរ៉េ និងជំលោះអំពី
អធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរវាងបណ្ដាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វ្រិក បានបង្កើតឡើងការព្រួយបារម្ភដ៏ជ្រាលជ្រៅក្នុងសហគមន៍អន្តរជាតិ។ទន្ទឹមនឹង
នោះ ការរត់ប្រណាំងសព្វាវុធ លទ្ធិភេរវកម្មនិយមនិងការគំរាមកំហែងសន្តិសុខ
ក្រៅប្រពៃណី សុទ្ធតែជះឥទ្ធិពលជាផ្ទាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជន
ផងដែរ”។
នៅសិក្ខាសាលានេះ បណ្ដាដំណាងក៏បានចែករំលែកព័ត៏មានស្ដីពីស្ថានភាព
សន្តិភាពនិងសន្តិសុខនៅតំបន់អាស៊ី អឺរុប ស្វែងរកដំណោះស្រាយជំនួសក្នុងការ
ពង្រឹងសន្តិភាពនិងសន្តិសុខនៅតំបន់ ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការនិង
សាមគ្គីភាពរវាងប្រជាជននៃទ្វីបទាំង២នេះផងដែរ៕

ប្រតិកម្មទៅវិញ