បង្កើនការជួយឧបត្ថម្ភសិស្សានុសិស្ស និស្សិត និងយុវជនវៀតណាមនៅឯបរទេស

Chia sẻ
(VOVWORLD) - អង្គប្រជុំបានពិភាក្សា ផ្លាស់ប្ដូរមតិ យោបល់អំពីសកម្មភាព គំរូល្អៗ សម្រាប់និស្សិតវៀតណាមនៅឯបរទេស ក៏ដូចជាភាពងាយស្រួលនិងការលំបាកក្នុងការងាររៀបចំនិងកសាងសមាគមន៍និស្សិត យុវជននៅឯបរទេសផងដែរ។ 
បង្កើនការជួយឧបត្ថម្ភសិស្សានុសិស្ស និស្សិត និងយុវជនវៀតណាមនៅឯបរទេស - ảnh 1លេខាប្រចាំការណ៍នៃមជ្ឈឹមសម្ព័ន្ធយុវជន ប្រធានសមាគមន៍និស្សិត វៀតណាមលោក Bui Quang Huy។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៣ មីនា គណៈលេខានៃមជ្ឈឹមសម្ព័ន្ធយុវជនបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសមាគមន៍និស្សិតវៀតណាម សមាគមន៍យុវជន និស្សិតវៀតណាម និងគណៈអភិបាលកិច្ចការសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅឯបរទេស។

អង្គប្រជុំបានពិភាក្សា ផ្លាស់ប្ដូរមតិ យោបល់អំពីសកម្មភាព គំរូល្អៗ សម្រាប់និស្សិតវៀតណាមនៅឯបរទេស ក៏ដូចជាភាពងាយស្រួលនិងការលំបាកក្នុងការងាររៀបចំនិងកសាងសមាគមន៍និស្សិត យុវជននៅឯបរទេសផងដែរ។ លេខាប្រចាំការណ៍នៃមជ្ឈឹមសម្ព័ន្ធយុវជន ប្រធានសមាគមន៍និស្សិត វៀតណាមលោក Bui Quang Huy បានអះអាងថា មជ្ឈឹមសមាគមន៍និស្សិតវៀតណាម សម្ព័ន្ធសមាគមន៍យុវជនវៀតណាម នឹងបន្តយកចិត្តទុកដាក់ តម្រង់ទិសដៅ ហើយជួយឧបត្ថម្ភដល់គណៈអភិបាលកិច្ចការសម្ព័ន្ធយុវជននិងសមាគមន៍និស្សិតវៀតណាមនៅបណ្ដាប្រទេស ក្នុងបំណងជួយនិស្សិតវៀតណាមមានឱកាសជាច្រើនថែមទៀតដើម្បីចូលរួមសកម្មភាពនានារបស់សម្ព័ន្ធយុវជននិងសមាគមន៍និស្សិត។ ទន្ទឹមនឹងនោះ ជួយគាំទ្រសិស្សានុសិស្ស និស្សិតនិងយុវជនវៀតណាមនៅឯបរទេស ក្នុងការតភ្ជាប់ជាមួយសមាគមន៍និស្សិត ក៏ដូចជាបង្កើតវេទិកា ក្រុមសាធារណៈតាមបណ្ដាញសង្គម ដើម្បីផ្គត់ផ្គង់ព័ត៌មានជាផ្លូវការទៅកាន់និស្សិតនិងយុវជនវៀតណាមដោយផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ