បង្កើនការងារសម្របសម្រួលក្នុងការបង្ការនិងទប់ស្កាត់ជំងឺ AIDS និងការបង្ការនិងទប់ស្កាត់គ្រឿងញៀននិងពេស្យាចារ ដំណាក់កាល ២០២០-២០២៥

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១៤ ខែកក្កដា ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិ បត្តិការរវាងតុលាការប្រជាជនកំពូលនិងគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺ AIDS និងបង្ការទប់ស្កាត់ គ្រឿងញៀននិងពេស្យាចារ ដំណាក់កាល ២០២០-២០២៥ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

បង្កើនការងារសម្របសម្រួលក្នុងការបង្ការនិងទប់ស្កាត់ជំងឺ AIDS និងការបង្ការនិងទប់ស្កាត់គ្រឿងញៀននិងពេស្យាចារ ដំណាក់កាល ២០២០-២០២៥ - ảnh 1ពិធីចុះហត្ថលេខារវាងតុលាការប្រជាជនកំពូលនិងគណៈកម្មា ធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺ AIDS និងបង្ការ ទប់ស្កាត់គ្រឿងញៀននិងពេស្យាចារ

តាមនោះ ក្នុងដំណាក់កាល ២០២០- ២០២៥ នេះ ភាគីទាំងពីរនឹងបញ្ចប់យន្តការគោលនយោបាយនិងច្បាប់ស្តីពីការបង្ការនិងទប់ស្កាត់ AIDS និងការបង្ការ និងទប់ស្កាត់គ្រឿង ញៀននិងពេស្យាចារ។ ជាមួយគ្នានេះ ទីភ្នាក់ងារទាំងពីរ នឹងពង្រឹងការផ្លាស់ប្តូរ ដើម្បីផ្តល់ព័ត៌មានអំពីស្ថាន ភាពអ្នកប្រើប្រាស់គ្រឿងញៀន អ្នក ញៀនគ្រឿងញៀន អ្នកផ្ទុកមេរោគ AIDS ការងារកាត់ក្តីនូវករណីអំពីគ្រឿងញៀន ពេស្យាចារ និងការជួញ ដូរមនុស្ស ដើម្បីការងារដឹកនាំនិងធ្វើគោលនយោបាយសមស្រប។

អញ្ជើញចូលរួមនិងថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុការបង្ការនិងទប់ស្កាត់ AIDS និងបង្ការ ទប់ស្កាត់ពេស្យាចារ បានសង្កត់ធ្ងន់ថាៈ  “ប្រការគួរឲ្យព្រួយបារម្ភគឺ រហូតមកដល់ពេលនេះ លើទូទាំងពិភពលោកទាំងមូលពុំទាន់មានក្រាហ្វិកព្យាបាលសម្រាប់បន្សាបគ្រឿងញៀនសំយោគនោះឡើយ។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយដែរ។  ហេតុដូច្នេះ ក្រៅពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការស្តុកទុកគ្រឿងញៀនមក យើងត្រូវយកចិត្តទុកដាក់លើវិធីកាត់បន្ថយតម្រូវការក្នុងស្រុក។ ពោលគឺ យើងព្យាយាមជួយដល់អ្នកប្រើប្រាស់គ្រឿងញៀន អ្នករកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគ AIDS ប៉ុន្តែក្នុងពេលតែមួយ យើងត្រូវខិតខំអស់ពីសមត្ថភាពដើម្បីធានាសិទ្ធិទទួលបានជីវភាពប្រកប ដោយភាពសុខសាន្តរបស់ប្រជាជនគ្រប់រូបផងដែរ”៕

ប្រតិកម្មទៅវិញ