|
សីហា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៤ សីហា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu
Luu រួមជាមួយគណៈប្រតិភូគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានទៅត្រួតពិនិត្យស្ថានភាពយុទ្ធាសាស្ត្រកំណែទម្រង់យុត្តិធម៌ដល់ឆ្នាំ ២០២០ របស់
ខេត្ត Kon tum (ភាគកណ្ដាលវៀតណាម)។ អនុប្រធានរដ្ឋសភា Uong Chu Luu បានរំលឹក
ដល់ថ្នាក់ដឹកនាំខេត្ត Kon Tum ថា៖ ការងារស៊ើបអង្គេតត្រូវតផ្សាភ្ជាប់ជាមួយសកម្មភាព
ស៊ើបអង្គេតនិងស៊ើបការណ៍។ ក្នុងការងារស៊ើបអង្គេត តួនាទីរបស់មហាអយ្យការ
អមតុលាការគឺចូលរួមនិងបង្កលក្ខណៈងាយស្រួលសំរាប់មេធាវីចូលរួមអង្គ ជំនុំជំរះដើម្បីជៀសរវាងការកាត់ទោសខុសឆ្គង។ នាថ្ងៃដដែល ក្រុមការងារនៃគណៈ កម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍ លោក
Tran Viet Hung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum អំពីស្ថានភាពអនុវត្ត
គោលមាគ៌ារ ការគ្រប់គ្រង ការពារនិងអភិវឌ្ឍន៍ព្រៃ ផងដែរ៕