បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុវត្តន៍ការសន្យានៅ COP26

Chia sẻ
(VOVWORLD) - ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់រាល់ការសន្យានៅក្នុង COP26 ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន។
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុវត្តន៍ការសន្យានៅ COP26 - ảnh 1រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានអញ្ជើញជួបប្រជុំតាមអនឡាញជាមួយលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស (រូបថត៖ ក្រសួងធនធាននិងបរិស្ថាន)

នារសៀលថ្ងៃទី ១១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានអញ្ជើញជួបប្រជុំតាមអនឡាញជាមួយលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានកិច្ចប្រជុំនៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦។ (COP26) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុវត្តន៍ការសន្យារបស់វៀតណាមនៅ COP26 និងឆ្ពោះទៅ COP27។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់រាល់ការសន្យានៅក្នុង COP26 ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន។ ក្នុងនោះ យុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដំណាក់កាលដល់ឆ្នាំ ២០៥០ បានបង្ហាញពីទស្សនៈអំពីតួនាទី អាទិភាព ទំនួលខុសត្រូវ បែបផែន ប្រភពធនធានសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; កំណត់គោលដៅជាក់លាក់ ស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រួមជាមួយនឹងគោលដៅសំខាន់ៗដែលបានកំណត់ក្នុងដំណាក់កាលដល់ឆ្នាំ ២០៣០ និងដល់ឆ្នាំ ២០៥០ សំដៅធានាការបញ្ចេញឧស្ម័នសុទ្ធនៅកម្រិតសូន្យ។ លោករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យប្រធាន COP26 លោក Alok Kumar Sharma ជំរុញដល់ភាគីពាក់ព័ន្ធនានា និងក្រុម G7 កំណត់កញ្ចប់ហិរញ្ញប្បទាន សម្រាប់វៀតណាមឲ្យបានឆាប់ៗ ដើម្បីវៀតណាមអនុវត្តន៍ដំណើរការផ្លាស់ប្ដូរដោយម្ចាស់ការ។

ជាការឆ្លើយតប ប្រធាន COP26 លោក Alok Kumar Sharma បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសនឹងរួមដណើរ និងជួយឧបត្ថម្ភវៀតណាមដើម្បីរួមគ្នាឆ្ពោះទៅគោលដៅដែលបានសន្យានៅក្នុង COP26 និងឆ្ពោះទៅ COP27។ ភាគីទាំងពីរក៏បានឯកភាពគ្នាបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីជំរុញរាល់សកម្មភាពអនុវត្តន៍ការសន្យា ក៏ដូចជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ