បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សវៀតណាមនិងកម្ពុជា

Chia sẻ
(VOV)_នាថ្ងៃទី ៤​ មិនា អនុប្រធានគណៈកម្មាធិការ
​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​លោកស្រី Truong Thi Ngoc Anh
បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងានៅកម្ពុជា ។​
បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សវៀតណាមនិងកម្ពុជា - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សវៀតណាមនិងកម្ពុជា (http://www.baomoi.com/)

(VOV)_នាថ្ងៃទី ៤​ មិនា អនុប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​លោក
ស្រី Truong Thi Ngoc Anh បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងានៅកម្ពុជា ។​នៅជំ
នួបសន្ទនាជាមួយអគ្គលេខាធិការ​ស្ដីទី​នៃក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិ
កម្ពុជា លោក ញែមវ៉ាលី ភាគីទាំងពីរ​បានពិភាក្សា ស្ដីអំពីការវៀបចំសន្និសីទប្រធាន
រណសិរ្សនៃប្រទេសទាំង ៣ វៀតណាម ឡាវ កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ​នៅទីក្រុង​
ហាណូយ​នាខែកក្កដាខាងមុខ និងសន្និសីទកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព វៀត
ណាម កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ​ នៅកម្ពុជា​នាខែកក្កដាឬ​សីហាខាងមុខ​ដែរ។
​ភាគីទាំងពីរបានឯកភាពវាយតម្លៃបន្ទាប់ពី 3 ឆ្នាំ អនុវត្តន៍កម្មវិធីសហប្រតិបត្តិការ​
រវាងរណសិរ្សនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ដែលបានចុះហត្ថលេខានាឆ្នាំ
២០១៣ និង អនុស្សារណៈស្ដីអំពី​ការកសាង​ខ្សែព្រំដែនសន្តិភាពមិត្តភាពវៀតណាម  
កម្ពុជា រវាង​មាតុប្រទេស​ទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ ២០១៤ ។ ភាគីទាំងពីរ​
បានអះអាងថា ឆ្នាំ ២០១៧នេះ មានអត្ថន័យពិសេសសំខាន់គឺជាឆ្នាំ រំលឹកខួបលើកទី
 ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ដូច្នេះ អង្គការរណសិរ្ស នៃ​ប្រទេសទាំងពីរ
ប្ដេជ្ញាចិត្តនឹងអនុវត្តយ៉ាងល្អនូវសន្និសីទ​ប្រធានរណសិរ្សនៃ​ប្រទេស​ទាំង ៣ វៀតណាម
 ឡាវ កម្ពុជា នៅទីក្រុងហាណូយ និងសន្និសីទ​កសាងខ្សែព្រំដែនសន្តិភាពមិត្តភាព
វៀតណាម កម្ពុជានៅកម្ពុជា​៕

ប្រតិកម្មទៅវិញ