បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងរដ្ឋ Saxony - Anhalt (អាល្លឺម៉ង់)

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Armin Willingmann រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងឌីជីថលនៃរដ្ឋ Saxony - Anhalt សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងរដ្ឋ Saxony  - Anhalt (អាល្លឺម៉ង់) - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ លោក Le Thanh Liem បានអោយដឹងថា ទីក្រុងហូជីមិញ បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុង Leipzig ហើយថ្មីៗនេះ បានចុះហត្ថលេខាលើការបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុង Frankfurt នាខែឧសភាឆ្នាំ ២០១៩។ ទាំងអស់នេះ គឺជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងតំបន់នានារបស់អាល្លឺម៉ង់នាពេលខាងមុខ ជាពិសេស រដ្ឋ Saxony - Anhalt ក៏ដូចជាទីក្រុងហូជីមិញសុទ្ធតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់របស់វៀតណាមនិង អាល្លឺម៉ង។ ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EU) នឹងមានសុពលភាពនាពេលអនាគតនោះ នឹងចូលរួមចំណែកបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរវាងភាគីទាំងពីរជាក់ជាពុំខាន។

ជាការឆ្លើយតប លោក Armin Willingmann រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិង ឌីជីថលរដ្ឋ Saxony - Anhalt បានអោយដឹថា ថ្វីត្បិតតែមានចំនួនប្រជាជនតែប្រមាណ ២ លាននាក់ប៉ុណ្ណោះ ប៉ុន្តែ រដ្ឋ Saxony - Anhalt មានអង្គភាពអាជីវកម្មជាច្រើនទទួលបានជោគជ័យ ជាពិសេសក្នុងវិស័យឧស្សាហកម្មនិងឧសហកម្មសិប្បកម្ម។ អង្គភាពអាជីវកម្មទាំងនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពសហប្រតិបត្តិការវិនិយោគនៅវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញផងដែរ៕

 

ប្រតិកម្មទៅវិញ