បង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីតាលី

Chia sẻ

(VOVworld)-កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិ
យោគរវាងបណ្ដាដំបន់របស់វៀតណាមនិងPuglia ដែល
គឺជាដំបន់នាំមុខភាគខាងត្បូងអ៊ីតាលីអំពីសកម្មភាព
សេដ្ឋកិច្ចវិនិយោគអន្តរជាតិ បានឈានឡើងជំហាន
អភិវឌ្ឍន៍ថ្មី តាមរយៈការដែលភាគីទាំង២ឯកភាពរៀបចំ
វេទិការសេដ្ឋកិច្ចPuglia-វៀតណាម សំដៅទាក់ទាញរាល់
អង្គភាពអាជីវកម្មរបស់ដំបន់នេះ និងបង្កើតការិយាល័យ
សេដ្ឋកិច្ចវៀតណាមមួយនៅភាគខាងត្បូងអ៊ីតាលី។

បង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីតាលី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលី Nguyen Hoang Long ធ្វើការជាមួយសម្ព័ន្ធម្ចាស់ឧស្សាហកម្មទីក្រុង Lecce ដំបន់ Puglia
(Image: Vietnam+)

(VOVworld)-កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ រវាងបណ្ដាដំបន់របស់
វៀតណាមនិងPuglia ដែលគឺជាដំបន់នាំមុខភាគខាងត្បូងអ៊ីតាលីអំពីសកម្មភាព
សេដ្ឋកិច្ចវិនិយោគអន្តរជាតិ បានឈានឡើងជំហានអភិវឌ្ឍន៍ថ្មី តាមរយៈការដែល
ភាគីទាំង២ឯកភាពរៀបចំវេទិការសេដ្ឋកិច្ចPuglia-វៀតណាម សំដៅទាក់ទាញរាល់
អង្គភាពអាជីវកម្មរបស់ដំបន់នេះ និងបង្កើតការិយាល័យសេដ្ឋកិច្ចវៀតណាមមួយ
នៅភាគខាងត្បូងអ៊ីតាលីជំហានផ្លាស់ប្ដូរដ៏សកម្មគឺជាលទ្ធផលនៃដំណើរសទស្ស
នៈកិច្ចការងារនៅ​Puglia របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលី លោក Nguyen
Hoang Long នាថ្ងៃទី៥និងទី៦ វិច្ឆិកានេះ។
នៅជំនួបសន្ទនាជាមួយរដ្ឋអំណាចដំបន់Puglia ភាគីទាំង២បានឯកភាពសហការ
រៀបចំវេទិការសេដ្ឋកិច្ចPuglia-វៀតណាមនាចុងខែមិនា ឆ្នាំ២០១៤។ក្រៅពីនោះ 
ព្រឹត្តិការណ៍វប្បធម៍”បណ្ដាទិវាវៀតណាម”នៅដំបន់Puglia ក៏បានរៀបចំនៅចុង
ខែមិនា​ ២០១៤ នៅទីក្រុងធំៗចំនួន២គឺ Bari និង​ Lecce។រាល់ព្រឹត្តិការណ៍វៀតណាម
នៅដំបន់Puglia​ នាដំណាក់កាលពោលខាងលើនឹងចាប់ផ្ដើមសម្រាប់យុទ្ធសាស្រ្ត
របស់ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការលើ
វិស័យជាច្រើនជាមួយបណ្ដាដំបន់នៅភាគខាងត្បូងអ៊ីតាលី៕

ប្រតិកម្មទៅវិញ