|
ទិដ្ឋភាពសន្និសីទ(http://cand.com.vn/) |
(VOV)_បណ្ដាកម្លាំង ស្ថាប័នមានសមត្ថកិច្ច តំបន់ផ្សេងៗនៅ Tay Nguyen តំបន់
ខ្ពង់រាបភាគកណ្ដាលវៀតណាមត្រូវបន្តក្តាប់ជាប់បំរ៉ែបំរួល សភាពការណ៍ខាងនយោ
បាយការពារប្រទេស ដើម្បីម្ចាស់ការបង្ការ ប្រយុទ្ធប្រឆាំងនិងធ្វើអោយបរាជ័យរាល់
សកម្មភាពបំផ្លិចបំផ្លាញ់។នេះគឺជាសេចក្ដីសំណូមពរដែលបានគណៈកម្មការទទួល
បន្ទុកតំបន់ Tay Nguyen នាំចេញក្នុងសន្និសីទបូកសរុបការងាររួមសហការឃោសនា
អំពីសន្តិសុខ ការពារប្រទេស ដើម្បីធានាសន្តិសុខ ការពារប្រទេសនៅតំបន់ Tay
Nguyen ទាំងមូលឆ្នាំ២០១៤ នាព្រឹកថ្ងៃទី៣០ធ្នូ នៅទីក្រុង Buon Ma Thuot (ខេត្ត
Dak Lak ) ។ ជាក់ស្ដែង គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen ស្នើគ្រប់តំបន់
ត្រូវប្រមូលផ្តុំចូលក្នុងបណ្ដាបញ្ហាដែលទាក់ទិនដល់បញ្ហាសន្តិសុខនយោបាយ
សន្តិសុខព្រំដែនសន្តិសុខសាសនា សន្តិសុខជនបទ …លៗ