នាព្រឹកថ្ងៃទី២ កក្កដា នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញបានរៀបចំពិធីប្រកាសសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើត វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ - ICED ចំណុះសាកលវិទ្យាល័យ នេះ។ នេះជាវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវិលជុំដើមដំបូងដែលត្រូវបាន បង្កើតឡើងនៅវៀតណាម។
ការបង្កើត ICED គឺសំដៅជំរុញដំណើរការផ្ទេរប្ដូរពីសេដ្ឋកិច្ចបន្ទាត់ (ពោលគឺធ្វើអាជីវកម្មធនធាន ប្រើប្រាស់ហើយបោះចោល) ទៅជាសេដ្ឋកិច្ច វិលជុំ (ពោលគឺប្រើប្រាស់ធនធានដោយសន្សំសម្ចៃ បង្កើតធនធានឡើងវិញ អូសបន្លាយការប្រើប្រាស់ផលិតផលដោយការប្រើប្រាស់ឡើងវិញនិងការកែច្នៃឡើងវិញ)។ ICED នឹងស្រាវជ្រាវហើយផ្គត់ផ្គង់ចំណេះដឹង ដំណោះ ស្រាយខាងវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីអនុវត្តនិងអភិវឌ្ឍគំរូ “សេដ្ឋកិច្ច វិលជុំ” ក៏ដូចជាតភ្ជាប់វៀតណាមទៅក្នុងខឿនសេដ្ឋកិច្ចវិលជុំសកលលោក ផងដែរ៕