លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Charles Kaye អគ្គនាយក Warburg Pincus (រូបថត៖ VOV) |
ក្នុងជំនួបជាមួយលោក Charles Kaye នាយកប្រតិបត្តិនៃមូលនិធិ Warburg Pincus លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ចាំបាច់ត្រូវស្វែងរកមធ្យោបាយកែលម្អប្រសិទ្ធភាពក្នុងការផ្តល់មូលនិធិ និងផ្តោតលើវិស័យសំខាន់ៗ ដែលមានលក្ខណៈរីកសាយភាយខ្ពស់។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្វាគមន៍ចំពោះការរួមចំណែករបស់លោក Charles Kaye និងសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចរាចរណ៍ ការបម្លែងឌីជីថល; ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; ទីផ្សារមូលធន; ការផ្លាស់ប្តូរថាមពល ព្រមទាំងសម្តែងក្តីសង្ឃឹមថា មូលនិធិជំរុញប្រភពវិនិយោគនៅវៀតណាមក្នុងវិស័យទាំងនេះ។
ចំណែកឯអគ្គនាយកលោក Charles Kaye បានអបអរសាទរចំពោះការពិតដែលថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វៀតណាមបានជំនះការលំបាកនិងជំនះជំងឺរាតត្បាតកូវីដ ១៩ ហើយបាននិយាយថា មូលនិធិកំពុងសម្លឹងរកការបង្កើនទុនវិនិយោគនៅវៀតណាម រួមដំណើរជាមួយវៀតណាមដើម្បីអភិវឌ្ឍន៍កំណើនដ៏រឹងមាំនាពេលអនាគត។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Brendan Duval មេដឹកនាំក្រុមហ៊ុន Glenfarne Group (រូបថត៖ VOV) |
ក្នុងជួបជាមួយលោក Brendan Duval មេដឹកនាំសម្ព័ន្ធក្រុមហ៊ុន Glenfarne លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងវិស័យបំប្លែងថាមពលនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ពិចារណាប្តូរទៅអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលខាងក្រៅ៕