ប៉ាគីស្ថានអនុវត្តការបោះឆ្នោតតំបន់ជាលើកដំបូងក្រោយរយៈពេលមួយទសវត្ស

Chia sẻ
(VOVworld)-ប្រជាជនប៉ាគីស្ថានរាប់លាននាក់ នាថ្ងៃទី៣១តុលាបានទៅបោះ ឆ្នោតក្នុងការបោះឆ្នោតតំបន់ដំបូងបន្ទាប់ពីរយៈពេល១០ឆ្នាំមក។

ប៉ាគីស្ថានអនុវត្តការបោះឆ្នោតតំបន់ជាលើកដំបូងក្រោយរយៈពេលមួយទសវត្ស - ảnh 1
នាយករដ្ឋមន្ត្រី Nawaz Sharif (រូបថតៈTHX/TTXVN )


(VOVworld)-ប្រជាជនប៉ាគីស្ថានរាប់លាននាក់ នាថ្ងៃទី៣១តុលាបានទៅបោះ ឆ្នោតក្នុងការបោះឆ្នោតតំបន់ដំបូងបន្ទាប់ពីរយៈពេល១០ឆ្នាំមក។ នេះត្រូវបាន ចាត់ទុកជាការបោះប្រជាមតិចំពោះគណៈបក្សសហព័ន្ធអ៊ីស្លាមប៉ាគីស្ថាន (PMLN)
កាន់អំណាច របស់លនាយករដ្ឋមន្ត្រី Nawaz Sharif នាពាក់កណ្តាលអាណត្តិ។ រាល់ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខេត្តចំនួន២ក្នុងចំនួនខេត្តទាំង៤របស់ ប៉ាគីស្ថានគឺខេត្តនៅភាគកណ្តាល Punjab និងខេត្តភាគខាងត្បូង Sindh. នាយក រដ្ឋមន្ត្រីនៃគណៈបក្សប្រឆាំង Imran Khan ដណ្តើមបានជ័យជំនះនៅភាគពាយ័ព្យ 
Khyber Pakhtunkhwa ខណៈដែលគណៈបក្សកាន់អំណាចនិងសម្ព័ន្ធមិត្តដណ្តើម បានជ័យជំនះនៅភាគខាងលិច Buluchistan។ មជ្ឈដ្ឋានអ្នកសង្កេតការបានតាម ដានជាប់ការបោះឆ្នោតនៅ Punjab ជាខេត្តមានចំនួនប្រជាជនច្រើននិងសម្បូធូធា
បំផុតរបស់ប៉ាគីស្ថាន និងជាកន្លែងដែលលោក Sharif ទទួលបានសម្លេងគាំទ្រ ភាគច្រើន៕

ប្រតិកម្មទៅវិញ