ប៉ាគីស្ថានប្រកាសផែនការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេវរកម្ម

Chia sẻ

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប៉ាគីស្ថានប្រកាសថានឹង
បង្កើតបណ្ដាតុលាកាយោធាដើម្បីជំនុំជំរះរាល់រឿង
ហេតុដែលទាក់ទិនដល់ភេវរកម្ម។


ប៉ាគីស្ថានប្រកាសផែនការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេវរកម្ម - ảnh 1
ប៉ាគីស្ថានប្រកាសផែនការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេវរកម្ម (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប៉ាគីស្ថានប្រកាសថានឹងបង្កើតបណ្ដាតុលាកាយោធា
ដើម្បីជំនុំជំរះរាល់រឿងហេតុដែលទាក់ទិនដល់ភេវរកម្ម។ នេះគឺជាផ្នែកមួយក្នុងផែនការ ប្រយុទ្ធប្រឆាំងនឹងភេវរកម្មនៃប្រទេសនេះបន្ទាប់ពីការវាយប្រហារបង្ហូរឈាមរបស់
តាលីបង់ទៅលើសាលារៀនមួយនៅទីក្រុងភាគខាងជើងខេត្ត Peshawar ដែល ធ្វើ
ឲ្យមនុស្សចំនួន ១៥០​ នាក់ ត្រូវស្លាប់ ក្នុងនោះ ភាគច្រើនជាកុមារ។ ថ្លែងមតិលើ
កាណាល់ទូរទស្សន៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះ​ត្រូវមានសកម្មភាពដ៏ប្តូរប្តេជ្ញដើម្បីលុបបំបាត់ចោលជ្រុលនិយមភេវរកម្ម។ លោក
Sharif បានឲ្យ ដឹងថែមទៀតថា៖ ផែនការនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល ២ ឆ្នាំ។ ផែនការប្រយុទ្ធប្រឆាំងនឹងភេវរកម្មពោលខាងលើរួមមានវិធានការដូចជា៖ ការកាត់
ផ្តាចជំនួយខាងហិរញ្ញវត្ថុសំរាប់ភេវរកម្មធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កលក្ខណៈ
ងាយស្រួលក្នុងការ បង្កើតតុលាកាយោធាជំនុំជម្រះមុខសញ្ញាភេវរកម្ម ជាដើម៕

ប្រតិកម្មទៅវិញ