|
(Foto: flag.com) |
(VOVworld)-នាថ្ងៃទី២១តុលា តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស
ប៉ាគីស្ថានថា ប៉ាគីស្ថាននិងរុស្ស៊ីបានរៀបចំជំនួបសន្ទនាយុទ្ធសាស្ត្រវង់ទី២ និងពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគីនៅទីក្រុង Islamabad។ ចូលរួមជំនួបនេះ គណៈ
ប្រតិភូរុស្ស៊ីដឹកនាំ ដោយអនុរដ្ឋមន្រ្តីការបរទេសលោក Igor Morgulov និងសម
ភាគីប៉ាគីស្ថានដឹកនាំដោយលោក Nadeem Riyaz ។ ជំនួបសន្ទនា នេះ ប្រមូលផ្តុំ
ទៅលើការវាយតម្លៃចំពោះទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច រដ្ឋសភា និងវប្ប
ធម៌ ក៏ដូចជាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ភាគីទាំង
ពីរ បានចែករំលែករាល់វិធានការជាក់ស្តែងសំដៅបង្កើនកិច្ចសហ ប្រតិបត្តិការជាពិសេសលើវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បានព្រមព្រៀងថា ជំនួបសន្ទនា
ជាបន្ត នឹងបានរៀបចំឡើងនៅទីក្រុងម៉ូស្គូនាពេលវេលាសមស្របដែរ៕