ប៉ាគីស្ថាន - ការបំផ្ទុះគ្រាប់បែកនៅជិតព្រះវិហារអ៊ីស្លាមមួយដ៏ធំដែលបង្កឱ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួស

Chia sẻ
(VOVWORLD) - នាថ្ងៃទី៨ ខែឧសភា មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថាការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅជិតព្រះវិហារអ៊ីស្លាម ដែលកាន់តាមនិកាយស៊ូហ្វ៊ីនៅទីក្រុង   Lahore ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន បានបង្កឱ្យមានមនុស្សយ៉ាងហោចណាស់ចំនួន ១៨ នាក់ត្រូវបានស្លាប់និងរងរបួស។
ប៉ាគីស្ថាន - ការបំផ្ទុះគ្រាប់បែកនៅជិតព្រះវិហារអ៊ីស្លាមមួយដ៏ធំដែលបង្កឱ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួស - ảnh 1 ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅជិតព្រះវិហារអ៊ីស្លាមទីក្រុង Lahore ភាគខាងកើតប៉ាគីស្ថាន

ប៉ូលិសខេត្ត Punjab បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅជិតព្រះវិហារ Data Darbar ដែលជាព្រះវិហារអ៊ីស្លាមធំបំផុតមួយនៅតំបន់អាស៊ីខាង    ត្បូង។ ការបំផ្ទុះគ្រាប់បែកនេះក៏បណ្តាលឱ្យមនុស្សចំនួន ៣ នាក់ត្រូវបានស្លាប់ និង១៥ នាក់ទៀតរងរបួសទៀតផង។ បុស្តិ៍ទូរទស្សន៍ក្នុងស្រុក PTV បង្ហាញរូបភាពដែលបញ្ជាក់ថាមានយានយន្តជាច្រើនត្រូវបានរងការខូចខាត ខណៈដែលបុគ្គលិកខាងជួយសង្គ្រោះបន្ទាន់កំពុងនៅនឹងកន្លែងកើតហេតុផងដែរ៕

ប្រតិកម្មទៅវិញ