បើកសម័យប្រជុំលើកទី២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

Chia sẻ

(VOVWORLD) - សម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាន បើកនៅថ្ងៃទី ៩ ឧសភា ហើយគ្រោងនឹងបិទនៅថ្ងៃទី ១២ ឧសភា នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា។

បើកសម័យប្រជុំលើកទី២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1សម័យប្រជុំលើកទី២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VOV)
នៅកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម); គម្រោងច្បាប់ភូមិបាល (វិសោធន កម្ម); សេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពី ការចេញ ចូលប្រទេសរបស់ពលរដ្ឋ
វៀតណាម និងច្បាប់ស្តីពីការចេញ ចូល ការឆ្លង កាត់ និងការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសវៀតណាម; សេចក្តីព្រាងនៃសេចក្តី សម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់ មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ ហើយស្នើកសាងសេចក្តីព្រាងច្បាប់ស្តីពី ការផ្លាស់ប្តូរភេទ។
ទាក់ទិននឹងការងារឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់ យោបល់លើរបាយការណ៍វាយតម្លៃបន្ថែមចំពោះលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆ្នាំ២០២២; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០២៣; របាយការណ៍ទូទាត់ថវិការដ្ឋក្នុងឆ្នាំ ២០២១; របាយការណ៍ហិរញ្ញវត្ថុរដ្ឋឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ