បើកសម័យប្រជុំគណៈកម្មការប្រតិបត្តិ ASOSAI លើកទី៥២

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវសម័យប្រជុំ គណៈកម្មការប្រតិបត្តិលើកទី៥២របស់អង្គការបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI)។
បើកសម័យប្រជុំគណៈកម្មការប្រតិបត្តិ ASOSAI លើកទី៥២ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំនេះ (រូបថត៖ TTXVN) 


តាមសាស្រ្តាចារ្យ បណ្ឌិត Doan Xuan  Tien អគ្គសវនកររងរដ្ឋវៀត ណាមបានឲ្យដឹងថា សម័យប្រជុំលើកនេះនឹងជាឱកាសសំខាន់មួយដើម្បី ASOSAI ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវទិសដៅអភិវឌ្ឍនានា ព្រមទាំងចែករំលែក បទពិសោធន៍និងរៀនសូត្រគ្នាទៅវិញទៅមកផងដែរ។

        “សម័យប្រជុំលើកនេះជាឱកាសដើម្បីផ្សព្វផ្សាយទៅកាន់មិត្តភក្តិអន្តរជាតិអំពីកិត្យានុភាពរបស់ SAI វៀតណាម និយាយដោយឡែក ក៏ដូចជាទឹកដីនិង មនុស្សវៀតណាមនិយាយរួមផងដែរ។ នេះក៏ជាឱកាសដើម្បីយើងរៀនសូត្រ ចែករំលែកបទពិសោធន៍ក្នុងសកម្មភាពជំនាញលើវិស័យសវនកម្មសាធារណៈ ទៀតផង។ ក្នុងឋានៈជាប្រធាន ASOSAI ក្នុងដំណាក់កាល២០១៨-២០២១ យើងខ្ញុំសង្ឃឹមថា នឹងរួមជាមួយគណៈកម្មការប្រតិបត្តិដឹកនាំស្ថាប័នជាសមាជិក ទាំង៤៦អង្គភាពធ្វើសកម្មភាពប្រកបដោយជោគជ័យ ក៏ដូចជាបន្សល់ទុកមកនូវ ការចាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះការទទួលរៀបចំ ASOSAI លើកនេះផង ដែរ”។

        អង្គប្រជុំបានពិភាក្សាអំពីពង្រាងសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ ដែល ជាឯកសារមួយក្នុងចំណោមឯកសារសំខាន់ៗនៃមហាសន្និបាត ASOSAI ១៤ ដែលបូកសរុបលទ្ធផលសំខាន់បំផុតនៃមហាសន្និបាតលើកនេះ និងសកម្មភាព របស់សហគមន៍ ASOSAI ក្នុងការអនុវត្តសវនកម្មបរិស្ថាន៕

ប្រតិកម្មទៅវិញ