បើកសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែមេសា ក្នុងទីក្រុង សេរី សោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល ៤៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅភាគពាយ័ព្យនោះ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរួមសហការជាមួយអនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងអាជ្ញាធរមូលដ្ឋាន បានបើក សម្ពោធដាក់ឲ្យដំណើរការស្តូបមិត្តភាពវៀតណាម - កម្ពុជា។ 
បើកសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ Nhandan)

អញ្ជើញថ្លែងនៅទីនេះ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញែម វាលី បានសង្កត់ធ្ងន់ថា សំណង់ស្តូបមិត្តភាពវៀតណាម-កម្ពុជាត្រូវបានកសាងឡើងនៅតាមបណ្តាខេត្តនិងក្រុងជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីរំលឹកដល់ វីរៈបុរសនៃប្រទេសទាំងពីរ ដែលបានបូជាសាច់ស្រស់ឈាមស្រស់សម្រាប់បុព្វហេតុរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ លោកបានអះអាងថា “នោះគឺជាការពិតនៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ។ ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី៧មករា ឆ្នាំ១៩៧៩ គឺពុំមានថ្ងៃនេះឡើយ”។

សូមគូសបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់នៅលើផ្ទៃដីជិត ៥.០០០ ម៉ែត្រការ៉េ ដែលជាសំណង់ទី ១៥ ក្នុងចំណោមស្តូបទាំង ១៧ ដែលត្រូវបានជួសជុលឡើងវិញ កែលម្អនិងសាងសងថ្មីនៅក្នុងប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ