បើកសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១៣

Chia sẻ
(VOVWORLD) - សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៣ (MC១៣) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបើកនៅថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុង Abu Dhabi (UAE) ។ នេះគឺជាសន្និសីទដ៏ធំបំផុតរបស់ WTO ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។

នៅក្នុងសុន្ទរកថាបើក MC១៣ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុង Abu Dhabi អគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala បានជម្រាបថា ពាណិជ្ជកម្មទំនិញសកលកាលពីឆ្នាំ២០២៣បានថយចុះ ០,៨% បើធៀបនឹងឆ្នាំមុន។ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោកក៏បានធ្វើអត្ថាធិប្បាយផងដែរថាជាមួយនឹងនិន្នាការធ្លាក់ចុះនាពេលថ្មីៗនេះ ពាណិជ្ជកម្មទំនិញសកលនៅឆ្នាំនេះត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ៣,៣% បន្ថែមទៀត។

បើកសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១៣ - ảnh 1រូបសញ្ញាអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបថត៖ AFP/TTXVN

យោងតាមលោកស្រី Ngozi Okonjo-Iweala បើប្រៀបធៀបទៅនឹងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១២ (MC១២) កាលពីពីរឆ្នាំមុននៅទីក្រុងហ្សឺណែវ (ស្វីស) ពាណិជ្ជកម្មពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែច្រើន រួមមាន៖ ភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង ជម្លោះរីករាលដាលក្នុងតំបន់ជាច្រើននៅលើពិភពលោក (រុស្ស៊ី-អ៊ុយក្រែន មជ្ឈិមបូព៌ា ស៊ូដង់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ...) អស្ថិរភាពនៅតាមផ្លូវសមុទ្រសំខាន់ៗជាច្រើន (ភាពតានតឹងសមុទ្រក្រហម គ្រោះរាំងស្ងួតព្រែកជីកប៉ាណាម៉ា)។ ដូច្នេះហើយ អគ្គនាយិការ WTO បានអំពាវនាវឱ្យមានកំណែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីស្តារ WTO ឡើងវិញក្នុងបរិបទដែលតួនាទីរបស់អង្គការនេះបានធ្លាក់ចុះនាពេលកន្លងទៅ៖

 “ប្រឈមមុខនឹងតថភាពនាបច្ចុប្បន្ន អង្គការពាណិជ្ជកម្មពិភពលោកត្រូវមានភាពខ្ជាប់ខ្ជួន បន្តធ្វើកំណែទម្រង់ និងបង្កើនថាមពល ដូច្នេះអាចរួមចំណែកដល់បេសកកម្មពាណិជ្ជកម្មក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។ ចាំបាច់ត្រូវចាប់យកសក្តានុពលនៃពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថល ជំរុញពាណិជ្ជកម្មសម្រាប់ការផ្លាស់ប្តូរបៃតងនិងគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចសង្គម”។

នៅ MC១៣ រដ្ឋមន្ត្រីនិងតំណាងប្រទេសសមាជិក WTO ចំនួន ១៦៤ បានផ្តោតលើការស្វែងរកកិច្ចព្រមព្រៀងទាក់ទងនឹងបញ្ហាមួយចំនួនដូចជា៖ ការនេសាទលើសលុប; ពន្យារយៈពេលផ្អាកការយកពន្ធលើវិស័យផ្សព្វផ្សាយឌីជីថលនិងកសិកម្ម។ លើសពីនេះទៅទៀត មានប្រធានបទដ៏ស្មុគស្មាញមួយចំនួនដូចជា៖ កំណែទម្រង់ WTO; ជម្លោះពាណិជ្ជកម្មរវាងអាមេរិក អឺរ៉ុប និងចិន; ការត្អូញត្អែរពីបណ្តាប្រទេសអាហ្រ្វិកទាក់ទងនឹងការផលិតនិងទិញលក់កប្បាសនៅលើពិភពលោក ក៏ត្រូវបានពិភាក្សាផងដែរ៕

ប្រតិកម្មទៅវិញ