អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពីធី (រូបថតៈ Thach Hong/VOV) លោកស្រីអនុប្រធានរដ្ឋអញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយ... ...និងប្រគល់អាហារូបករណ៍សម្រាប់ប្អូនកុមារក្រីក្រ (រូបថតៈ Thach Hong/VOV) ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើថា នាពេលខាងមុខខេត្ត Soc Trang បន្តការឃោសនានិងចលនាឲ្យប្រជាជន ពិសេសជនរួមជាតិជាជនជាតិភាគតិច ឲ្យអនុវត្តល្អនូវគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ម្យ៉ាងវិញទៀត ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងប្រទេសឲ្យកាន់តែសម្បូរធូរធាពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ NguyenDan/TTXVN) ក៏នារសៀលថ្ងៃដដែលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានអញ្ជើញទទួលគណៈប្រតិភូជនមានគុណូបការៈខេត្ត Ca Mau ក្នុងឱកាស គណៈ ប្រតិភូមកទស្សនាទីក្រុងហាណូយនិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅប្រាំង្គតម្កល់សព។ លោកឧបនាយករដ្ឋមន្ត្រីថតរូបអនុស្សាវរីយ៍ជាមួយគណប្រតិភូជនមានគុណូបការៈខេត្ត Ca Mau (រូបថតៈ Nguyen Dan/TTXVN) នៅក្នុងជំនួបនេះ លោក Vu Duc Dam បានឲ្យដឹងថា បក្សនិងរដ្ឋជានិច្ចកាលដឹងគុណនិងផ្តល់លក្ខណៈល្អបំផុត ដើម្បីថែទាំជីវភាពរស់នៅទាំងខាងស្មារតីនិងខាងសំភារៈសម្រាប់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈនិងគ្រួសារ គោលនយោបាយ។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងថា ជនមានគុណូបការៈខេត្ត Ca Mau បន្តធ្វើជាគំរូល្អឲ្យជំនាន់ក្មេយក្រោយៗត្រាប់តាមផងដែរ៕ Từ khóa: VOV VOVworldបក្សរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកជនមានគុណូបការៈគ្រួសារប្រទេសជាតិ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm