បក្សនិងរដ្ឋយកចិត្តទុកដាក់ជាពិសេសដល់ការងារថែទាំ ជនមានគុណបំណាច់ចំពោះរដ្ឋ

Chia sẻ
Vovworld-នារសៀលថ្ងៃទី១១សីហានៅទីក្រុងហាណូយ ក្នុងពិធីទទួល​ជួប​សន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលបដិវត្តន៍ជើងចាស់
បក្សនិងរដ្ឋយកចិត្តទុកដាក់ជាពិសេសដល់ការងារថែទាំ ជនមានគុណបំណាច់ចំពោះរដ្ឋ - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (VOV)

        Vovworld-នារសៀលថ្ងៃទី១១សីហានៅទីក្រុងហាណូយ ក្នុងពិធីទទួល​ជួប​សន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលបដិវត្តន៍ជើងចាស់យុទ្ធជនពិការនិងសាច់
ញាតិរបស់យុទ្ធជនពលីរបស់ខេត្ត Vinh Long អនុប្រធានរដ្ឋវៀតណាម​លោក​ស្រី
Nguyen Thi Doan បានវាយតំលៃខ្ពស់ចំពោះគុណបំណាច់ដ៏ធំសម្បើមរបស់​បណ្ដា
កម្មាភិបាលដែលត្រូវសត្រូវចាប់ឃុំខ្លួនយុទ្ធជនពិការនិងសាច់ញាតិ​របស់យុទ្ធជន
ពលីរបស់ខេត្ត Vinh Long ក្នុងកិច្ចការតស៊ូការពារមាតុប្រទេស។ អនុប្រធាន​រដ្ឋបាន
សង្កត់ធ្ងន់ថា បក្សរដ្ឋរដ្ឋសភារដ្ឋាភិបាលជានិច្ចកាលយកចិត្ត​ទុក​ដាក់ពិសេសដល់
បណ្ដាមុខសញ្ញាដោយការផ្ដួចផ្ដើមគំនិតគោលនយោបាយ​ជាក់ស្ដែង។ ដោយហេតុ
នេះជីវភាពរស់នៅខាងស្មារតីនិងសំភារៈរបស់ជនមាន​គុណបំណាច់ត្រូវបានលើក
ស្ទូយជាបង្គួរ។ អនុប្រធានរដ្ឋមាន​បំណង​ជនមានគុណបំណាច់ខេត្ត Vinh Long បន្ត
ចូលរួមសេនាធិការជា​មួយគណៈកម្មាធិការបក្ស​​រដ្ឋ​អំណាចដើម្បីកសាង Vinh Long កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ