បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ

Chia sẻ
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនា ជាមួយ កម្មករ ពលករ នៅតំបន់ភូមិភាគ​ខាងត្បូង នាព្រឹកថ្ងៃទី៣០មេសា ខេត្ត Dong Nai 
បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ - ảnh 1
បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ

          (VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc នៅក្នុងជំនួបសន្ទនា ជាមួយ កម្មករ ពលករ នៅតំបន់ភូមិភាគ​ខាងត្បូង
 នាព្រឹកថ្ងៃទី៣០មេសា ខេត្ត Dong Nai ក្នុងឱកាសរំលឹក​ខួប​អនុស្សាវរីយ៍ ​ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា។ កម្មករ និងពលករជាង៣ពាន់​នាក់ ​នៅក្នុងបណ្ដាតំបន់
ឧស្សាហកម្មនៃខេត្ត ទីក្រុងចំនួន៨ ពីទីក្រុង Da Nang ដល់ទីក្រុងហូជីមិញ បានចូល
រួមព្រឹត្តិការណ៍នេះ។ នេះគឺជាជំនួបសន្ទនាមាន​អត្ថន័យដ៏ពិសេស អះអាងនូវ
ទស្សនះរបស់បក្ស រដ្ឋ ជានិច្ចកាលថែទាំ និងធានាសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវ
របស់វណ្ណកម្មករ បង្ហាញនូវស្មារតីរបស់រដ្ឋាភិ​បាលគឺជានិច្ចកាលឆ្ពោះទៅប្រជាជន 
ស្ដាប់ និងបំរើប្រជាជន។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាង
ថា៖ បក្ស រដ្ឋ និងប្រព័ន្ធរដ្ឋអំណាចគ្រប់​ជាន់ថ្នាក់ ជានិច្ចកាលចាត់ទុកការថែទាំ លើក
កំពស់ជីវភាពរស់នៅរបស់ប្រជាជន ពលករ ជាភារកិច្ចសំខាន់ជួរមុខ។ រដ្ឋាភិបាល
ជានិច្ចកាលមានគោលបំណងបានស្ដាប់មតិរបស់វណ្ណកម្មករ ដើម្បីសុក្រិតគោល
ជំហរ គោលនយោបាយ សំដៅ​បំពេញល្អថែមទៀត ការងារគ្រប់គ្រង បញ្ជាណែនាំ
អភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមកិច្ច៕

ប្រតិកម្មទៅវិញ